លេង​នៅ Arsenalទើប​តែ​បាន​ម្ដង​សោះ Odegaard ចង់​ចែក​ផ្លូវ​ពី​ Real ដាច់​ស្រេច​

  • 2021-02-15 10:53:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ន័រវែស​កីឡាករ Martin Odegaard កំពុង​តែ​ពិភាក្សា​ពី​លទ្ធភាព​ក្នុង​ការ​ផ្លាស់​មក​ក្លឹប Arsenal ជា​អចិន្ត្រៃយ៍​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

សារព័ត៌មាន​មួយ​នេះ​បាន​ចុះ​ផ្សាយ​ថា កីឡាករ​ Real Madrid ដែល​កំពុង​លេង​នៅ Arsenal ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​រូប​នេះ កំពុង​តែ​សុខ​ស្រួល​នៅ​ទឹកដី​នៃ​រាជធានី​ឡុងដុង ខណៈ​ទើប​តែ​លេង​បាន​ម្ដង​គត់​ ពេល​ Arsenal ប៉ះ​នឹង Leeds។

ចំ​ពេល​ដែល​ខ្សែ​បម្រើ​អាល្លឺម៉ង់​ កូន​កាត់​ទួរគី Mesut Ozil ចេញ​ទៅ​បាត់ តំណែង​អាវ​លេខ ១០ ទំនេរ​គ្មាន​ម្ចាស់ ដែល​ជា​ឱកាស​មួយ​សម្រាប់​កីឡាករ​វ័យ​ក្មេង Odegaard នេះ​បើ​តាម​ការ​សន្និដ្ឋាន​របស់ Goal។

ខាង​សាមី​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ឆ្លើយ​តប​រឿង​លេង​ Arsenal ជា​អចិន្ត្រៃយ៍​ថា៖ " អ្នក​មិន​ដឹង​ថា​មាន​រឿង​កើត​ឡើង​ទេ​នៅ​ពេល​ខាង​មុខ " ។ យ៉ាងណាក៏ដោយ ខាង​ Real Madrid មិន​ទាន់​មាន​មតិ​យោបល់​អ្វី​នោះ​ទេ ពាក់ព័ន្ធ​នឹង​រឿង​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម