Galaxy Z Flip ឥឡូវដាក់លក់បញ្ចុះតម្លៃពាក់កណ្ដាល

  • 2021-02-16 02:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Z Flip ទូរសព្ទមានរាងតូចច្រឡឹង មាន​រាង​បត់ និង​នៅផ្នែកខាងមុខនៃទូរសព្ទគឺមានអេក្រង់តូចមួយ ដែលសម្រាប់បង្ហាញព័ត៌មាន លើសពីនេះក៏អាចប្រើសម្រាប់ថត Selfie ផងដែរ។

ទូរសព្ទ​ដែល​ត្រូវ​ជា​មួយ​សុភាព​នារី​ច្រើន​នេះ ប្រើប្រាស់អេក្រង់ AMOLED មានទំហំ ៦,៧ អ៊ីញ ដំណើរការដោយបន្ទះឈីប Snapdragon 855+ មាន RAM ទំហំ ៨GB ជាមួយអង្គផ្ទុក ២៥៦GB។ តាមប្រភព​ពីហាង NIKA Phone Shop កំពុង​ដាក់​លក់​ក្នុង​តម្លៃ​ត្រឹម​ប្រមាណ​ជា ៧៧០ដុល្លារ ខណះ​តម្លៃ​ពេញ​ប្រមាណជា ១ ៤៤៩ដុល្លារ។ ការលក់បញ្ចុះតម្លៃពាក់កណ្ដាលនេះគិតចាប់ពីថ្ងៃទី ១៥ខែ កុម្ភៈ ឆ្នាំ២០២១ទៅ។​

កាមេរ៉ានៅផ្នែកខាងក្រៅមានទំហំ ១២MP កាមេរ៉ាប្រភេទ Ultra-Wide ទំហំ ១២MP និងកាមេរ៉ាខាងក្នុងមានទំហំ ១០MP ដែលមាន ប្រើប្រាស់ថាមពលថ្ម ៣៣០០ mAh៕

អត្ថបទ៖ ម៉េងងី