Koeman ​៖ ​ខ្ញុំ​គ្មាន​ឃើញ​ក្រុម​ណា​លេង​ល្អ​ជាង Barca ​ទេ ​ពេល​នេះ​

  • 2021-02-16 02:32:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម FC Barcelona ​នឹង​បើក​ទ្វា​ស្វាគមន៍​ក្រុម​ភ្ញៀវ PSG ​នៅ​យប់​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​ក្រុម Barcelona ​ធ្វើ​បាន​ល្អ​ណាស់​នៅ​លីគ La Liga ​ដោយ​យក​ឈ្នះ​លើ​ក្រុម Alaves ​បាន​ដល់​ទៅ ៥-១ ​ឯ​ណោះ។ ​ជ័យជម្នះ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត​ទ្វេ​ដង​សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​នេះ។ ស្រប​ពេល​លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម Barcelona ​ផ្ទាល់​ក៏​ជឿ​ថា​ក្រុម​ខ្លួន​អាច​យក​ឈ្នះ​ក្រុម Barca ​បាន​ដែរ។

​លោក Koeman ​បាន​និយាយ​ដូច្នេះ​ថា​៖ “យើង​សប្បាយ​ចិត្ត​ដែល​បាន​លេង​នៅ​ពាន​រង្វាន់ UEFA Champions League ​។ ​ប៉ះ PSG ​គឺ​ជា​ការ​ប្រកួត​ដ៏​តឹងតែង​មួយ ​ពួកគេ​ជា​ក្រុម​ខ្លាំង ​វា​ពិត​ជា​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់។ ​តែ​សម្រាប់​ពេល​នេះ ​ខ្ញុំ​គិត​ថា​គ្មាន​ក្រុម​ណា​ដែល​លេង​បាន​ល្អ​ជាង Barcelona ​នោះ​ទេ”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ