​នេះ​រូប​រាង​​​ហុងដា​ឌ្រីម​លេខ​តួ​ម៉ាស៊ីន ៥៥៥៥៥៥៥ ​គ្មាន​លក់​​លើ​ទីផ្សារ​ទេ

  • 2021-02-16 07:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Dream ម៉ូឌែល Special Edition មួយ​គ្រឿង​ ដែល​ក្រុមហ៊ុន​បាន​ផលិត​មក​ជា​ពិសេស​។ វា​ក៏​មិន​បាន​បំពាក់​តែម​ដូច​ម៉ូតូ​ធម្មតា​ឡើយ​ ពោល​គឺ​រចនា​តែម​ថ្មីប្លែក​ជាង​គេបំផុតគឺ​លេខ​ (57 Anniversary) ទាំង​សង​ខាង​​។ ជាពិសេស​នោះ​គឺ​លេខ​តួ​ម៉ាស៊ីន​ ៥៥៥៥៥៥៥ (៧ខ្ទង់) ដែល​មាន​តែ​មួយ​គ្រឿង​ហ្នឹង​គត់​ មាន​វត្តមាន​នៅ​កម្ពុជា​មុន​គេ កាល​ពី​ថ្ងៃ​ដាក់​បង្ហាញ​និងបើកសម្ភោធ​ជា​ផ្លូវការ​នូវ​ម៉ូតូ​ Honda Dream ស៊េរី​ឆ្នាំ​ ២០២០ កន្លង​ទៅ​។

Honda Dream ម៉ូឌែល Special Edition

ជម្រាប​ជូន​ផង​ដែរ​ថា ក្នុង​រយៈពេល ៥៧ ឆ្នាំ Honda ​អាច​លក់​ចេញ​បាន ៤ លាន៨ សែន​គ្រឿង​តែ​ក្នុង​ ៣ ប្រទេស​តំបន់​អាស៊ាន​ប៉ុណ្ណោះ​។ ៥៧ ឆ្នាំ​ក៏​ជា​​ឆ្នាំ​គម្រប់​ខួប​នៃ​ការ​បង្កើត​ម៉ូតូ​ឌ្រីម​ម៉ាស៊ីន ១២៥ សេសេផង​ដែរ។

ប្រធានក្រុមហ៊ុន N.C.X Company Limited លោក Ben Kiasrithanakorn ​បាន​និយាយ​ថា "ម៉ូតូ​ឌ្រីម​ចរាចរណ៍​លើ​ទីផ្សារ ៣ ប្រទេស​ក្នុង​នោះ​មាន ភូមា ឡាវ ​និងកម្ពុជា។ ​យើង​សុំ​អរគុណ​​ដែល​តែង​តែ​គាំទ្រ​ផលិតផល​របស់​ហុងដា ជាច្រើនឆ្នាំកន្លងមកនេះ។” ​

បញ្ជាក់​៖ ​ម៉ូតូ​មួយ​គ្រឿង​នេះ​សម្រាប់​តាំង​ពិរពរណ៍មិន​ដាក់​តម្លៃ​លក់​នោះ​ទេ ហើយ​ក៏​គ្មាន​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ផង​ដែរ៕ ទស្សនា​រូប​ភាព​ខាងក្រោម៖

Honda Dream ម៉ូឌែល Special Edition

ចុចអាន៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម