​​កង់​អគ្គិសនី​តូច​ច្រឡឹងមិន​បំពុល​បរិស្ថាន​ តម្លៃធូរៗ​ល្មមទិញបាន​(មានវីដេអូ)

  • 2021-02-16 07:52:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កង់​អគ្គិសនី ​ឬ Scooters អគ្គិសនី​ដ៏​ទំនើប​រាង​តូច​ច្រឡឹង​មិន​បំពុល​បរិស្ថាន ​គ្មាន​ផ្សែង​​សំឡេង​ស្ងាត់​ច្រៀបជាពិសេស​តម្លៃធូរថ្លៃកំពុងដាក់លក់នៅទីផ្សារក្នុងស្រុក។

​តាម​ការ​ឲ្យដឹង​ពី​ក្រុម​ការងារ Voltramotors ​បាន​ប្រាប់​ Sabay ថាសម្រាប់​តម្លៃ​ពេញ​ធម្មតា​គឺ ៨៩៩ ដុល្លារ។ ​សម្រាប់​ម៉ូឌែល​ ៣ ផ្សេង​ទៀត នឹង​មាន​លក់​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ។

Voltra motors

**​​លក្ខណៈ​ពិសេស​នៃកង់​អគ្គិសនី​មាន​ដូច​ជា៖**

​- តម្លៃ​ធូរ​ថ្លៃ ​ថោក​ជាង​ ២ ​ដង​នៃ​តម្លៃ​នៃ​ម៉ូតូ​ទូទៅ

​- តម្លៃ​ប្រើ​ប្រាស់​ថាមពល ​ធូរ​ថ្លៃ​ជាង ៦ ​ដង​បើ​ធៀប​នឹង​ការ​ប្រើ​ប្រេង​ឥន្ធនៈ(​ប្រើ​បាន ៣ ​ឆ្នាំទៅ ៤ ឆ្នាំ)

​- មិន​បំពុល​បរិស្ថាន ​គ្មាន​ផ្សែង ​​សំឡេង​ស្ងាត់​ច្រៀប ​មិន​រំខាន​អ្នក​ដទៃ

​- មិន​ចាំ​បាច់​ថែ​ទាំ​ច្រើន ​មិន​ប្រើ​ប្រេង ​មិន​ប្រើ​កម្លាំង​ម៉ាស៊ីន​អី​ទាំង​អស់

​- មិន​ត្រូវ​ការ​ធ្វើ​ប័ណ្ណ​បើកបរ​

​- មិន​ចាំ​បាច់​ភ័យ​រឿង​ពន្ធ​ផ្លូវ

​- ងាយ​ស្រួល​ទុក​ដាក់ ​អាច​ដក​អាគុយ​យក​ទៅ​សាក​​ភ្លើង​បាន

​- ទំហំ​តូច ​ងាយ​ស្រួល​ចត ​ងាយ​ស្រួល​បបត់​បែន​បាន​គ្រប់​ផ្លូវ

​- ​មាន​ការ​ធានា​រយៈពេល ២ ​ឆ្នាំ​ពេញ​មក​ពី​រោងចក្រ។

​​ប្រព័ន្ធ​សុវត្ថិភាព​ ​កង់​អគ្គិសនី​នេះ ប្រើប្រាស់ DC motor កម្លាំង ៥០០ វ៉ាត់ ​រត់​បាន​ល្បឿនអតិបរមា ៣៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើអាគុយប្រភេទ Li-ion ដកយកសាកភ្លើងមកក្រៅបាន(៤៨វ៉ាត់ ១២មីលីអំពែម៉ោង)ទម្ងន់ ៤៨ គីឡូក្រាម សាកភ្លើង​មួយពេញ ៤ ម៉ោង ជិះបាន ៨៥ គីឡូម៉ែត្រ។ ​ប្រើ​ប្រាស់​តេឡេ​បញ្ជា​ពី​ចម្ងាយ​​ដើម្បី Lock ​កង់​មិន​ឲ្យ​គេ​អូស​បាន ​ទោះ​ជា​លើក​យក​ទៅ​ក៏​អត់​កើត​ដែរ(លាន់​សំឡេង​ដូច​ឡាន​ទំនើប​ចឹង)។

​កង់​អគ្គិសនី​នេះ​ ធ្វើ​ឡើង​ពី​ដែក​អ៊ីណុក ​មិន​ងាយ​ឡើង​ច្រេះ សូម្បី​តែ​ច្រវ៉ាក់​ក៏​ជា​ដែក​អ៊ីណុកដែរ។ បំពាក់​ដោយ​កែប​ធន់​ល្មើយ​ទំហំ​ល្មម ​សម​ស្រប​បាន​គ្រប់​វ័យ ​ជាពិសេស​មាន​កុង​តាក់​បញ្ជា ​និង​មាន​បំពាក់​អំពូល​ភ្លឺ​ដូច​ម៉ូតូ​។ ​តោះ! ចាំ​កាល​ទៀត ​អាច​រក​ទិញ​បាន​ហើយ!!!!

​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម