ប្រធាន​ក្លឹប PSG រង​ការ​ជេរ​ប្រមាថ​​​ថា​ជា​ "ចោរ" ពី​អ្នក​គាំទ្រ​ Barca ពេល​ជាន់​ដី​អេស្ប៉ាញ

  • 2021-02-16 09:29:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​ PSG លោក Nasser Al-Khelaifi ត្រូវ​បាន​អ្នក​គាំទ្រ​របស់ Barcelona ជេរ​ប្រមាថ​ធ្ងន់​ៗ បន្ទាប់​ពី​ឈាន​ជើង​ដល់​ទឹក​ដី​ប្រទេស​អេស្ប៉ាញ។

PSG ដែល​ជា​ក្លឹប​អ្នក​មាន កាន់កាប់​ដោយ​លោក Khelaifi បាន​ឆក់​ទិញ​យក Neymar ពី Barcelona កាល​ពី​ឆ្នាំ​២០១៧។ គួបផ្សំ​​ PSG និង Barca ​​ឧស្សាហ៍​ជួប​គ្នា​នៅ UCL ទៀត ធ្វើ​ឲ្យ​ក្លឹប​ទាំង​ពីរ​​ក្លាយ​ជា​សត្រូវ​លើ​ទីលាន​តែ​ម្ដង។

PSG បច្ចុប្បន្ន​កំពុង​ទាក់ទង​ចង់​បាន​តារា​របស់ Barcelona ម្នាក់​ទៀត​គឺ​ Lionel Messi ដែល​​​មិន​ទាន់​បន្ត​កុងត្រា​ថ្មី។ អ្នក​គាំទ្រ​​មួយ​ចំនួន​​បាន​ស្រែក​ដាក់ Nasser Al-Khelaifi ពេល​ដែល​លោក​ធ្វើ​ដំណើរ​មក​ដល់​ទី​ក្រុង Barcelona ដើម្បី​ត្រៀម​ទស្សនា​ការ​ប្រកួត​ UCL វគ្គ​១៦​ក្រុម​ចុងក្រោយ។

តាម​រយៈ​វីដេអូ​ដែល​​ថត​បាន គេ​បាន​​សំឡេង​ជេរ​ប្រមាថ​ថា ៖"ឈប់​ទាក់ទង Messi ទៅ, ចោរ"។ ក្នុង​នោះ​ក៏​ឭ​ពាក្យ "Son of a b**ch”។ Barcelona នឹង​ប៉ះ​ជាមួយ PSG រាត្រី​នេះ​ម៉ោង​៣:០០​នាទី​​ទៀបភ្លឺ៕ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ