Galaxy F62 មានថាមពលថ្មស្មើ iPhone 12 mini ៣គ្រឿង លក់ត្រឹមតម្លៃ ៣៣០ដុល្លារ

  • 2021-02-17 01:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung ទើបប្រកាសចេញ Galaxy F62 ជាស្មាតហ្វូនដែលមានថាមពលថ្មធំ គឺដល់ទៅ ៧០០០mAh ហើយទំហំប៉ុននេះ គឺសឹងធំស្មើថាមពលថ្មរបស់ iPhone 12 mini (២២២៧mAh) ៣គ្រឿងឯណោះ។

ស្មាតហ្វូនថាមពលថ្មធំនេះ ប្រើប្រាស់អេក្រង់ Infinity-O AMOLED Plus ទំហំ ៦,៧អ៊ិញ មានខ្នាតបង្ហាញ FHD+។ រីផ្នែកកាមេរ៉ាវិញ វាមានលែន Selfie ទំហំ 32MP ហើយផ្នែកខាងក្រោយមានកាមេរ៉ា៤គ្រាប់ លែនដើម 64MP, Ultrawide 12MP ចំណែកលែនពីរទៀតទំហំ 5MP ជា macro និង depth សែនស័រ។

Galaxy F62 បំពាក់ដោយបន្ទះឈីប Exynos 9825 ខ្នាត 7nm ដំណើរការដោយ Android 11 ជាមួយ One UI 3.1 និងមានស៊ែនស័រស្គេនម្រាមដៃនៅចំហៀង។ វាមានឆ្នាំសាកក្នុងប្រអប់ស្រាប់មកផងដែរ កម្លាំង 25W។ ស្មាតហ្វូនេះមានជម្រើសបីពណ៌ គឺ Laser Green, Laser Blue និង Laser Grey។

ស្ថិតក្នុងកញ្ចប់ពិសេសជាច្រើននេះ Galaxy F62 ត្រូវបានដាក់លក់លើទីផ្សារឥណ្ឌាមុនគេ នៅថ្ងៃទី២២ ខែកុម្ភៈ ក្នុងតម្លៃ ៣៣០ដុល្លារ មាន RAM 6GB / ROM 128GB និងតម្លៃ ៣៥៨ដុល្លារ មាន RAM 8GB / ROM 128GB ផងដែរ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល