នេះ​ហេតុផល Koeman សើចសប្បាយណាស់ ​ដាក់​កីឡាករ PSG ​ទោះ​ចាញ់ ៤-១

  • 2021-02-17 02:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម PSG ​ក្នុង​លទ្ធផល ​៤-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​១​។

​ក្រុម​អ្នក​មាន​បុណ្យ​បាន​បើក​ការ​នាំ​មុខ​ទៅ​លើ​ក្រុម​ភ្ញៀវ​១​គ្រាប់​មុន​ទៅ​ហើយ ​ក្រោយ​ពី​ទទួល​បាន​បាល់​ប៉េណាល់ទី ​ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​ក្រុម​អ្នក​មាន​បារាំង​ស៊ុត​បាន​៤​គ្រាប់​វាយ​បក​វិញ​ចាស់​ដៃ​តែ​ម្ដង។ ដោយ​៤​គ្រាប់​នោះ ​ចេញ​ពី​ខ្សែ​ប្រយុទ្ធ​ល្បឿន​ដូច​រន្ទះ Kylian Mbappe ​៣​គ្រាប់​ម្នាក់​ឯង ​និង​កីឡាករ Keane ​១​គ្រាប់​ទៀត។

​យ៉ាងណាមិញ ​មាន​ការ​ដាក់​ចម្ងល់​ជា​ច្រើន​ចប់​ការ​ប្រកួត​នៅ​ពេល​ឃើញ​អ្នក​ចាត់ការ Ronald Koeman ​ហាក់​សប្បាយ​ចិត្ត​សើច​ជាមួយ​កីឡាករ​ក្រុម PSG ​ទៅ​វិញ។ ​ការ​ពិត​ទៅ ​លោក Koeman ​សើច​នោះ​គឺ​ជាមួយ​កីឡាករ Gueye ​ដែល​ធ្លាប់​ជា​កូន​ក្រុម​របស់​លោក​កាល​នៅ​ដឹក​នាំ​ក្រុម Everton ​។ ​ពួកគេ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​បាន​១​ឆ្នាំ​ផង​ដែរ៕

ប្រភព៖ USAtoday   អត្ថបទ៖ ប្រុស យុទ្ធ