Neymar បង្ហោះ​សារ​ផ្លែផ្កា​រឿង​បាល់​ប៉េណាល់ទី​របស់ Barca

  • 2021-02-17 02:38:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​​សម្រាប់​ការ​សម្រេច​ចិត្ត​ផ្ដល់​បាល់​ប៉េណាល់ទី​​ឲ្យ​ Barcelona នៅ​វគ្គ​ទី​មួយ ក្នុង​ជំនួប​ជាមួយ PSG។

ការ​ប្រកួត Champions League ​យប់​មិញ​ Neymar បាន​ត្រឹម​តែ​អង្គុយ​ទស្សនា​នៅ​ផ្ទះ​ប៉ុណ្ណោះ ដោយ​សារ​តែ​មាន​របួស​អំឡុង​ពេល​លេង​​ក្នុង​លីគ​ជាមួយ​ក្រុម Caen។ ត្បិត​តែ​​បញ្ចប់​ការ​ប្រកួត PSG យក​ឈ្នះ ៤-១ ប៉ុន្តែ​ពួក​គេ​បាន​ជួប​រឿង​ចម្រូងចម្រាស ដោយ​អាជ្ញាកណ្ដាល​បាន​ផ្ដល់​បាល់​ប៉េណាល់ទី​​គ្រាប់​ដំបូង​ឲ្យ Barca។

បាល់​ប៉េណាល់ទី​កើត​ឡើង បន្ទាប់​ពី​​ខ្សែ​បម្រើ Frenkie de Jong របស់ Barca បាន​រត់​ដល់​ប្រអប់​គ្រោះ​ថ្នាក់ ហើយ​​ប៉ះ​ជើង​គ្នា​ជាមួយ​ខ្សែ​ការពារ Layvin Kuezawa។ Lionel Messi ជា​អ្នក​ទាត់​បញ្ចូល​ទី​បាល់​ប៉េណាល់ទី​បាន​សម្រេច។

ការ​សម្រេច​ឲ្យ​បាល់​ប៉េណាល់ទៅ​ឲ្យ​​ខាង​ Barcelona បាន​ធ្វើ​ឲ្យ Neymar ​បង្ហាញ​មតិ​មិន​ពេញ​ចិត្ត​ឡើយ។ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ Twitter របស់​ខ្លួន​ថា "គួរ​អស់​សំណើច​បាល់​អ៊ីចឹង​ឲ្យ​ប៉េណាល់ទី"។ ប៉ុន្តែ​​ប៉ុន្មាន​នាទី​បន្ទាប់​ Neymar បាន​លុយ​សារ​នេះ​ចោល​វិញ៕ ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ