ដេកមិនសុខ! Paing Takhon ចេញមុខយ៉ាងសស្រាក់សស្រាំក្នុង​មហាបាតុកម្មប្រចាំប្រទេសភូមា

  • 2021-02-18 03:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ តារាម៉ូដែល​ដ៏ល្បីប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា គឺ Paing Takhon បាន​ចេញមុខ​ចេញតវ៉ាជាមួយក្រុម​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល​របស់​អ្នក​ស្រីអ៊ុងសាន ស៊ូជី ក្រោយ​អ្នក​ស្រី​ត្រូវយោធាមីយ៉ាន់ម៉ាចាប់ឃុំឃាំង។

Paing Takhon ជា​តារា​ប្រុសដែល​បាន​បញ្ចេញ​មតិ​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​សុំ​ការ​អន្តរាគមន៍​ពី​មជ្ឈដ្ឋានអន្តរជាតិ ដើម្បី​ជួយ​ស្ដារ​ និង​ដោះ​ស្រាយ​បញ្ហា​នានា​ដែល​កំពុង​ផ្ទុះ​មាន​ក្នុង​ប្រទេស​របស់ខ្លួន។ ដំបូង​ត្រឹម​មានការ​បង្ហោះជា​ Status លើ​បណ្ដាញ​សង្គម តែពេលនេះ​ដល់ពេល​លោក និង​ពលរដ្ឋមីយ៉ាន់ម៉ា​ផ្សេងទៀត​ចេញ​មុខ​ធ្វើ​បាតុកម្មអហិង្សាផ្ទាល់ គោលបំណង គឺទាមទារឲ្យ ពួកយោធា ប្រគល់ប្រជាធិបតេយ្យដល់ ប្រទេសខ្លួន​វិញ។

នេះ​មិនមែន​ជា​លើក​ទី១ទេ​សម្រាប់ Paing Takhon ដែលចេញមុខក្នុង​បាតុកម្មនេះ បានន័យ​ថា​កន្លងមក​ជ​ាច្រើន​ដង លោកក៏​មិន​នៅ​ផ្ទះ​ដេក​ចាំ​មើល​ហេតុការណ៍មិនល្អ​កើតមាន​ក្នុង​ប្រទេស​ដែរ៕

រូបភាព៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់ Paing Takhon

អត្ថបទ៖ យី សុធារី