ឆ្ងល់ណាស់​! Apple មាន​គណនី​ TikTok កើប Follower ជាង​ ៥០ ម៉ឺននាក់តែ​មិន​ធ្វើ​រឿង​នេះ​សោះ​​

  • 2021-02-18 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ​​កាល​ពី​ឆ្នាំ​មុនក្រុមហ៊ុន Apple ​បាន​បង្កើត​គណនី​ផ្លូវការ​នៅ​លើ​កម្មវិធី​កម្សាន្ត TikTok ដែល​នេះ​ជា​ការ​ហក់​ចូល​បណ្តាញ​សង្គម​ធំៗ​ទី ៤ បន្ទាប់​ពី Facebook, Instagram និង Twitter ។

ត្រឹម​ថ្ងៃ​ដំបូង គណនី​ដែល​មាន​សញ្ញា​គ្រីស​របស់​ក្រុមហ៊ុន​ផ្លែ​ប៉ោម​​ទទួល​បាន Follower ​ប្រមាណ​ ៤ ៦៣៥ នាក់​ហើយ ដោយ​តួលេខ​នេះ​នឹង​បន្ត​កើន​ឡើង​ឆាប់​រហ័ស​បំផុត​។

យ៉ាងណាមិញ​កន្លង​ផុត​ទៅ ១​ឆ្នាំ​ហើយ អ្នក Follower កើន​ឡើង​ពីជាង​ ៥ ពាន់​នាក់​ដល់ ៥០ ម៉ឺន​ទៅ​ហើយ តែ Apple មិន​ទាន់​មាន​ការ​បង្ហោះ​នូវ​មាតិកា​ណា​មួយ​ទេសូម្បីតែវីដេអូ​មួយ​ក៏គ្មាន។

ទោះ​បែប​នេះ​ក៏​ដោយ​គេ​នៅ​ជឿ​ថា​ Apple នឹង​ប្រើប្រាស់​គណនី TikTok នេះដើម្បី​ផ្សព្វផ្សាយ​បន្ថែម​នូវ​យុទ្ធនាការ​ #ShotoniPhone ដោយ​កន្លង​មក​ទទួល​បាន​ជោគជ័យ​ក្រាស់ក្រែល​លើ Instagram ជាមួយ Follower ​ប្រមាណ ២៣ លាន​នាក់៕

អ្នក Follower កើន​ឡើង​ពីជាង​ ៥ ពាន់​នាក់​ដល់ ៥០ ម៉ឺន​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ រក្សា