មានលក់ហើយ! ល្មមគិតគូរទិញប្រើទេ Galaxy S21 Ultra មួយទឹកតម្លៃនេះ

  • 2021-02-18 08:59:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S21 និង S21+ ជា​ស្មាត​ហ្វូន​ជំនាន់​ចុង​ក្រោយរបស់ Samsung ដែល​មាន​សម្ថតភាពអាច​ថត​វីដេអូ​ Super Slow-Motion ក្នុង​កម្រិត 960fps ដោយ​​ពឹង​ផ្អែក​លើ Hardware ផ្ទាល់ ខណៈ​ដែល Galaxy S21 Ultra ពឹង​ផ្អែក​លើ​ Software ដើម្បី​ផលិត​វីដេអូ​ប្រភេទ​នេះ។

Galaxy S21 Series 5G ស្មាតហ្វូនជំនាន់ចុងក្រោយនេះ​កំពុង​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា និងមាន​ការ​តាម​ដាន​តម្លៃ​ពី​ហ្វេនៗ​ជា​ច្រើន​រង់​ទិញ។ តែ​បើ​ហ្វេន​មិន​ទាន់​សម្រេច​ចិត្ត​ទិញ​ម៉ូដែល​ថ្មី​បាន ថ្ងៃ​នេះ Sabayនឹង​បង្ហាញ​តម្លៃ​មួយទឹក​ក្ដីៗ​កមពុង​មាន​លក់​នៅ​ហាង សុខលី សម្រាប់​ម៉ូដែល Galaxy S21+ ទំហំ 256GB មាន​លក់​ក្នុង​តម្លៃ​ប្រមាណជា ៩៥០ដុល្លារ និង​Galaxy S21 Ultra ទំហំ 512GB មាន​លក់​ក្នុង​តម្លៃ​ប្រមាណជា ១ ២៥០ដុល្លារ។

Samsung Galaxy S21 Series 5G មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់។ អាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 និង e-SIM មួយក៏បាន។ សម្រាប់ម់ូដែលថ្មី Galaxy S21Ultra តម្លៃ ១ ២៩៩ដុល្លារ សម្រាប់​ម៉ូដែល Galaxy S21+ មានតម្លៃ ១ ០៩៩ដុល្លារ និង​ម់ូដែល Galaxy S21 មាន​តម្លៃ ៨៩៩ដុល្លារ។

អត្ថបទ៖ ម៉េងងី