កំពុងលក់តាមហាងYamaha Aerox 155 ស៊េរីឆ្នាំ២០២០ តម្លៃនៅក្រោម ៣ពាន់ដុល្លារ

  • 2021-02-19 02:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​ម៉ូតូ Yamaha Aerox 155 (ឬហៅថា NVX155 នៅម៉ាឡេស៊ី) ស៊េរី​ថ្មីឆ្នាំ២០២១ នៅក្នុងប្រទេសថៃ។ តែសម្រាប់​ទីផ្សារ​ប្រទេសកម្ពុជា​វិញ​តាម​​​ការ​សាក​សួរ​នៅ​តាម​ហាង​នៅ​មិន​មាន​ដំណឹង​Yamaha Aerox 155 ស៊េរី​ថ្មីឆ្នាំ២០២១ មក​ដល់​ទីផ្សារ​ក្នុង​នៅ​ពេល​ណា​ឡើយ។

Yamaha Aerox កម្លាំង​ម៉ាស៊ីន ១៥៥ សេសេ​ ក៏​ជា​ប្រភេទ​ម៉ូតូ​ដែលមាន​ទី​ផ្សារ​ខ្លាំង​នៅ​ខ្មែរ និង​កំពុង​មានលក់​នៅ​លើ​ទីផ្សារ​តាម​ហាង​ជា​ច្រើន​ផង​ដែរ។ តែ​សម្រាប់ Yamaha Aerox 155 VVA Smart Key ABS ​ស៊េរី​ឆ្នាំ២០២០ វិញ​ក៏កំពុង​មាន​លក់​នៅ​តាម​ហាង​ជា​ច្រើន។ Aerox 155 បំពាក់​ម៉ាស៊ីន​ស៊ីឡាំង​មួយ ប្រភេទ Water Cooled, SOHC ប្រើ​បច្ចេកវិទ្យា Blue Core និង​អាច​ផ្ទុក​សាំង​បាន ៤,៦ លីត្រ។

Aerox បំពាក់​ចង្កៀង​មុខ​ពីរ ប្រភេទ LED ឯ​ចង្កៀង​ផ្នែក​ខាង​ក្រោយ​ក៏​ជា​ប្រភេទ LED ដូចគ្នា។ ផ្នែក​ខាង​ក្រោម​កែប​ម៉ូតូ​មាន​កន្លែង​ដាក់​ឥវ៉ាន់ (Mega Box) ទំហំ​ធំ ២៥ លីត្រ។ តាម​ប្រភព​ពី​ហាង​លក់​ម៉ូតូ​នៅ​ម្ដុំ​គិរីរម្យ​​​បាន​បង្ហាញ​ពី​តម្លៃ​ម៉ូតូ amaha Aerox 155 VVA Smart Key ABS ​ស៊េរី​ឆ្នាំ២០២០ ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណជា ២ ៩៥០ដុល្លារ។

Aerox 155 VVA Smart Key ABS ​ស៊េរី​ឆ្នាំ២០២០ នេះ​ភ្ជាប់​ដោយ​ប្រព័ន្ធ​សោ​ឆ្លាតវៃ ដោយ​មាន​ប៊ូតុង Fuel និង Seat ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​បញ្ជា​បើក​កែប​និង​បើក​កន្លែង​ចាក់​ប្រេង​នៅ​ទូក​ម៉ូតូ​ខាង​មុខ។ សម្រាប់​ប្រព័ន្ធ Start/Stop របស់ Aerox ជួយ​កាត់​បន្ថយ​សំឡេង​រំខាន​និង​ស៊ី​សាំង​កាន់​តែ​តិច៕

រូបភាព៖ SeyHa Store

អត្ថបទ៖ ម៉េងងី