ស្នងការដ្ឋាននគរបាល ប្រាប់លោក ផែង វណ្ណៈ កែតម្រូវព័ត៌មាន រឿងក្មេងប្រុសជិះឡានសុឺរ៉ែនទៅរៀន

  • 2021-02-19 04:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅការឡាយព័ត៌មានមិនពិតរបស់លោក​ ផែង​ វណ្ណ: កាលពីយប់ថ្ងៃទី១៧​ ខែកុម្ភ: ឆ្នាំ២០២១​ ដែលបានផ្សាយថា ក្មេងប្រុសឈ្មោះ​ តាន់​ សម្បត្តិឧត្តម​ សិស្សសាលាឯកជន​ ដែលបានជិះរថយន្តពាក់ផ្លាកលេខ ន ប​ បំពាក់សុីរ៉ែន​ ទៅសាលារៀន​ មានឪពុកជាស្នងការរងនគរបាលរាជធានីភ្នំពេញ​ ការផ្សាយនះគឺខុសពីការពិតទាំងស្រុង​ ជាក់ស្តែងឪពុកក្មេងប្រុសនេះមិនមែនជាប៉ូលិសនោះទេ​ គាត់គឺជាគ្រូពេទ្យ​ ។

ស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ​ សូមធ្វេីការបដិសេធទាំងស្រុងចំពោះការឡាយព័ត៌មានមិនពិតនេះ​ ដោយគ្មានប្រភព​ និងមូលដ្ឋាន​ច្បាស់លាស់​មុននឹងធ្វេីការឡាយ ដែលធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសរបស់អង្គភាព​ ក៏ដូចជាថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ​ ។

ជាចុងបញ្ចប់ដេីម្បីកុំឲ្យប្រជាពលរដ្ឋ​ និងមជ្ឈដ្ឋានទូទៅមានការភណ្ឌច្រឡំ​ សូមលោក​ ផែង​ វណ្ណ: ធ្វេីការកែតម្រូវចំពោះការចុះផ្សាយខុសពីការពិតនេះ​ផង ៕

សូមមើលវីដេអូ​ខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly