ល្អកប់! មួយ​ជើង​ពី​​​ចម្ងាយ​​ខ្សែ​ប្រយុទ្ធ​ថ្មី​​​ ណាហ្គាវើល​ ស៊ុត​​នៅ ​Europa League នេះ​

  • 2021-02-19 03:46:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

​ណាហ្គាវើល បាន​ប្រកាស​ជា​ផ្លូវ​ការ​រួច​ហើយ​ ពី​ការ​ចុះ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ Leuca Petru អតីត​ជម្រើស​ជាតិ ម៉ុលដាវី ដែល​​ធ្លាប់​លេង​នៅ​ក្លឹប​​ជា​ច្រើន​នៅ​អឺរ៉ុប ពិសេស​គឺ​លីគ​កំពូល អ៊ុយក្រែន​ FC Oleksandriya ​កាល​​រដូវ​កាល ២០១១-២០១២ ​ហើយ​ក៏​ជា​កីឡាករ​ធ្លាប់​ស៊ុត​ចូល​នៅ Europa League ។

រូប​ថត៖ ណាហ្គាវើល

មុន​ផ្ទេរ​មក​កាន់ ណាហ្គាវើល ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​លេង​ឲ្យ​ក្រុម Dinamo-Auto ដែល​ជា​ក្លឹប​ខ្លាំង​​មួយ​នៃ​​​ប្រទេស ម៉ុលដាវី ​រដូវ​កាល​២០២០-២០២១ ​បង្ហាញ​ខ្លួន​បាន ៥​ លើក​ស៊ុត​ចូល ១ គ្រាប់​​។ មួយ​គ្រាប់​ដែល​ស៊ុត​ចូលនៅ Europa League គឺ​កាល​អំឡុង​ឆ្នាំ​២០១៦​ ។

****តោះ​!​ មើល​វីដេអូ​ខាង​ក្រោម

ខាង​ក្រោម​ជា​វីដេអូ​ការ​លេង​ផ្សេង​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
បិទ