ក្តៅៗ! យាន្តអវកាស ចុះសំចតភ្លាម NASA ទម្លាយរូបភាព ២សន្លឹកពីភពព្រះអង្គារ

  • 2021-02-19 07:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃសុក្រ ទី១៩ នេះ អង្គការ NASA របស់សហរដ្ឋអាមេរិក បានទទួលជោគជ័យ១០០% លើបេសកកម្មបង្ហោះយានគ្មានមនុស្សបើក ទៅកាន់ភពព្រះអង្គារ។

ចំណាយពេលអស់ជាច្រើនឆ្នាំ ទីបំផុត​អង្គការស្រាវជ្រាវទី អវកាសមួយនេះ សម្រេចនូវគោលដៅរបស់ខ្លួនហើយ។​ យានគ្មានមនុស្សបើកនេះ មានឈ្មោះថា “Perseverance” បានហោះចេញពីផែនដី ឆ្លងកាត់វាលលំហ តាមគន្លងតារាវិថី រួចសំដៅទៅ សំចតលើផ្កាយព្រះអង្គារ។ បេសកកម្មរបស់យាន Perseverance នៅលើភពព្រះអង្គារគឺ ស្រាវជ្រាវពីសណ្ឋានដី និង​រកដាន មនុស្សក្រៅភព Alien ថាពិតជាមាន ជីវិតរស់់នៅ លើផ្កាយនេះ ដែរឬយ៉ាងណា។

ក្រោយចុះសំចតភ្លាម NASA បានបង្ហាញរូបភាព ២សន្លឹក ពីទិដ្ឋភាព ផ្កាយព្រះអង្គារ ថតបានពីកាមេរ៉ា ភ្ជាប់នៅលើយាន្ត​៕

ប្រភព៖ CNN   អត្ថបទ​ ៖ ម៉ែន សុធារិទ្ធ

អត្ថបទពេញនិយម