អាសន្នធំ! Samsung ផ្អាករោងចក្រផលិតបន្ទះឈីបជាបន្ទាន់ នៅ រដ្ឋតិចសាស

  • 2021-02-19 09:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung បានបញ្ឈប់ការផលិតបន្ទះឈីបរបស់ខ្លួនជាបណ្តោះអាសន្ន នៅឯរោងចក្រ ក្នុងទីក្រុងអូស្ទីន នៃរដ្ឋតិចសាស។ ហេតុការណ៍អាសន្ននេះ ព្រោះកាលពីថ្មីៗមានគ្រោះធម្មជាតិព្យុះក្នុងរដូវរងា ធ្វើឱ្យខូចខាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់ ធ្វើឱ្យចរន្តអគ្គិសនីមិនអាចផ្គត់ផ្គង់ទៅដល់។

ទោះយ៉ាងណាមិនមានការខូចខាតធ្ងន់នោះទេ ព្រោះទីក្រុងបានជូនដំណឹងទាន់ឱ្យ Samsung ប្រើប្រាស់ថាមពលរបស់រោងចក្រខ្លួនផ្ទាល់ បើមិនដូចច្នោះទេ សារធាតុស៊ីលីកូនរាប់ម៉ឺនសម្រាប់ ដែលប្រើដើម្បីផលិតបន្ទះឈីប មានតម្លៃដល់រាប់លានដុល្លារ នឹងត្រូវខាតបង់ជាមិនខាន។

សារធាតុស៊ីលីកូនប្រើសម្រាប់ផលិតបន្ទះឈីប

គួរបញ្ជាក់ថា ទីក្រុងអូស្ទីន ជាតំបន់ផលិតរបស់ក្រុមហ៊ុនធំៗ ដោយក្រៅពី Samsung រួមមាន ក្រុមហ៊ុនផលិតបន្ទះឈីប NXP និង Infineon របស់ប្រទេសហូឡង់ និងអាល្លឺម៉ង់។ ចំណែកឯរោងចក្រផលិត Mac Pro របស់ Apple ក៏ត្រូវបានផលិតតំបន់នេះផងដែរ ហើយទំនងជាផ្អាកការផលិតផងដូចនឹង Samsung ថែមទៀតផង៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម