ជីវិត! ព្រោះក្រពះស៊ូរែកអំបោសលក់ ទម្ងន់មិនជាង ២០០ គីឡូក្រាម ស្មើនឹងគេដឹកមួយរ៉ឺម៉កធំ

  • 2021-02-21 08:35:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងមួយថ្ងៃជាទូទៅមនុស្សហួបបាយបីពេល អ្នកខ្លះទៀតសម្បូរហូហៀរដល់ហូបចំណីចំណុកបន្ថែម បង្ហូរដូចទឹក រីឯជីវិតអ្នកក្រវិញសុំត្រឹមតែបាយចម្អែតក្រពះមួយពេលៗគឺគ្រប់គ្រាន់ហើយ មិនប្រាថ្នាអ្វីច្រើនលើសពីនេះ សុំត្រឹមអាចរស់រានមានជីវិតនៅលើផែនដីនេះដល់ដង្ហើមចុងក្រោយ ។

នៅពេលដែលអ្នកមានហូបចុកគ្រប់គ្រាន់ មានសំលៀកបំពាក់សមរម្យ មានទីជម្រក ពេលមានបញ្ហាខ្លះចូលមកជីវិតអ្នកគិតចង់បោះបង់ អ្នកគិតចង់បញ្ចប់ជីវិត អ្នកលែងមានកម្លាំងក្រោកតស៊ូ ចុះអ្នកដែលបានក្រឡេកទៅមើលជីវិតអ្នកដែលលំបាកជាងអ្នកដែរឬទេ ?

មកមើលបុរសវ័យចំណាស់ម្នាកនេះ មួយថ្ងៃៗរែកអំបោសលក់ទាំងអម្រែកៗ ស្ទើររលេះជើងទៅហើយ ប៉ុន្តែលោកមិនលើកដៃសុំទានគេនោះទេ ។ បើលោកអ្នកធ្វើដំណើរនៅឆ្លងកាត់តំបន់ផ្សារឈូកមាស ឈូកវ៉ា ១ ឈូកវ៉ា ២ ឬ នៅផ្សារត្រពាំងថ្លឹង នឹងបានឃើញបុរសកម្សត់ តស៊ូរែកអំបោសទាំងបាច់ៗ នឹងកម្លាំងផ្ទាល់គ្មានរទេះរុញ គ្មានរ៉ឺម៉កអូសដូចគេឡើយ ។ បើសិនជាអ្នកបានឃើញគាត់សូមជួយទិញផង ៕

រូបភាព៖ Tara Om