អ្នក​លេង​បាល់ទះតែងច្រឡំ​ហៅ «​ ​លោត​វ៉ៃ​សេវា​ថៃ » តាម​​ពិត​...​

  • 2021-02-22 03:09:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គិត​មក​ដល់​ពេលនេះ​អ្នក​លេង​បាល់ទះ​ស្ទើរ​តែ​​ទាំង​អស់ ​តែង​មាន​ការ​យល់​ច្រឡំ​​ថា « លោត​វ៉ៃ​សេវា​ថៃ » ​​មាន​ប្រភព​មក​ពី​ថៃ ដោយ​​សំអាង​ទៅលើ​ឈ្មោះ តាម​ពិត​ឈ្មោះ​នេះ​ជា​​ការ​ហៅ​តត​គ្នា​ ហើយ​ការ​លោត​វ៉ៃ​នេះ​គឺ​មានឈ្មោះ Asian Serve ដែល​មាន​ការ​​យល់​ព្រម​ឲ្យ​ប្រើ​​ពី​​ប្រទេស​ក្នុង​​តំបន់​អាស៊ី​​។

​​​បើ​តាម​ឯកសារ​ ដែល​បាន​ផ្ដល់​ឲ្យ​ ពី​​​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា ​ឈ្មោះ​ «លោត​វ៉ៃ​សេវា​ថៃ» ​ មិន​មាន​​ឯកសារ​ណា​មួយ​មក​បញ្ជាក់​​ថា​មក​ពី​ថៃ​​ឡើយ​ ហើយ​សាស្ត្រាចារ្យ​​បាល់ទះ​ល្បី​ឈ្មោះ​ ដែល​មាន​ប្រភព​មក​ពី​ថៃ​ក៏​មិន​មាន​ដែរ​​។ ​ប៉ុន្តែ​សាស្ត្រាចារ្យ​បាល់ទះ​ដែល​មាន​​ដំបូង​គេ​នៅ​​ក្នុង​ Asian គឺ​​មក​ពី​ជប៉ុន​ឯនោះ​ទេ ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ពេញ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ ។

​​​រំលឹក​ថា ឈ្មោះ​លោត​វ៉ៃ​សេវា​ថៃ ឬ លោត​ទះ​ថៃ​នេះ ​គឺ​ដោយសារ​កីឡាករ​បាល់ទះ​កម្ពុជា ជា​អ្នក​ហៅ​ដោយ​ខ្លួន​ឯង​ ​ក្រោយ​ពេល​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស ក្នុង​តំបន់​អាស៊ាន ( Sean ) ​​ហើយ​ឃើញ​ថៃ លោត​វ៉ៃ​​មុន​គេ​ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​