ធ្លាក់យន្តហោះយ៉ាងរន្ធត់ សម្លាប់ជីវិតទាហាន ៦នាក់នៅមុិចសុិចកូ

  • 2021-02-22 03:29:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោចណាស់ ​មានមនុស្ស​ ៦នាក់ ​បានស្លាប់ ​ក្នុងហេតុការណ៍​ធ្លាក់យន្តហោះ​មួយ​ នៅ​ប្រទេស​មុិចសុិចកូ។

មនុស្ស ​ទាំង៦​នាក់នោះ ​ត្រូវបាន​គេស្គាល់​ថា ជា​នាយ​ទាហាន ​ជនជាតិ​មុិចសុិចកូ។ ប៉ូលិស​​ នៅមិនទាន់​អាច កំណត់​អត្តសញ្ញាណ ទាហាន​រងគ្រោះទាំង៦នាក់​ បាន​នៅឡើយទេ​​ ដោយគេ​នៅ ត្រូវការ​ពេល​ ដើម្បី​ធ្វើការ ​ស្រាវជ្រាវ​បន្ថែមទៀត។ យន្តហោះ ​ដែលបាន​ធ្លាក់ ​ជាប្រភេទ​យន្តហោះ​ចំបាំង មាន​ឈ្មោះថា Learjet 45 បានហោះ​ចេញ​ ពីមូលដ្ឋានទ័ព Emiliano Zapata មានទីតាំង​ នៅភាគអាគ្នេយ៍ ​ប្រទេសអាមេរិកឡាទីន​នេះ។

គេ នៅ​មិន​ទាន់ ដឹងថា ​មានមនុស្ស​ទាំងអស់​ ប៉ុន្មាននាក់​នោះទេ បានរួមដំណើរ​​​ នៅលើ​យន្តហោះ ​ដែលបានធ្លាក់។ នេះបើតាម​ ការបញ្ជាក់​ពី រដ្ឋមន្រ្តី​ក្រសួង​ការពារ ជាតិ​មុិចសុិចកូ៕

ប្រភព៖ Reuters   អត្ថបទ​ ៖ ម៉ែន សុធារិទ្ធ

អត្ថបទពេញនិយម