ផ្ទុះ​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា យោធា​បាញ់​គ្រាប់​ពិត​ស្លាប់​​ និងរបួស​បាតុករជាង២០នាក់

  • 2021-02-22 07:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អំពើ​ហិង្សា​ប្រឆាំង​រដ្ឋប្រហារ​យោធា​​នៅ​មីយ៉ាន់ម៉ា​ បាន​សម្លាប់​ជីវិត​បាតុករ ២​នាក់​​ហើយ ​គិត​ត្រឹម​ចុង​សប្ដាហ៍​ម្សិលមិញ​នេះ។​

មូលហេតុ​ដែល​ឈាន​រហូត​ដល់​ស្លាប់​ជីវិត​មនុស្ស​ ក្រោយ​ពេល​​ប៉ូលិស​និង​កម្លាំង​សន្តិសុខ​បាន​ប្រើ​គ្រាប់​កាំភ្លើង​ពិត​ និង​គ្រាប់​កាំភ្លើង​ជ័រ ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក កាណុង​ទឹក និង​ចំពាម​កៅស៊ូ ដើម្បី​បង្ក្រាប​អ្នក​ដែល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ថ្កោលទោស​អំពើ​ហិង្សា​ដ៏​ប្រល័យ​ខាង​លើ​។ បណ្ដា​រដ្ឋមន្ត្រី​នៃ​សហភាព​អឺរ៉ុប​គ្រោង​​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​​នេះ​ ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​ ដាក់​ទណ្ឌកម្ម។​ ក្រៅ​ពី​អ្នក​ស្លាប់​ក្នុង​នោះ​ មនុស្ស ២០​នាក់​​រង​របួស​ ហើយ​ ៥៦៩ នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ពាក់ព័ន្ធ​ការ​ប្រឆាំង​នឹង​​រដ្ឋប្រហារ​យោធា​៕

ប្រភព៖ Myanmar Times   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម