ល្ហិចល្ហៀងថា Haaland កំពុងត្រូវបាន Real ចែចូវចង់បានសម្រាប់រដូវកាលក្ដៅខាងមុខ
- 2021-02-22 11:31:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ហិចល្ហៀងថា Haaland កំពុងត្រូវបាន Real ចែចូវចង់បានសម្រាប់រដូវកាលក្ដៅខាងមុខ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Erling Braut Haaland ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា កំពុងត្រូវបាន ក្លឹប Real Madrid ចង់បានពីក្លឹប Borussia Dortmund សម្រាប់រដូវកាលក្ដៅខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ Transfermarket កាលពីពេលថ្មីៗនេះ។
ក្លឹបអេស្ប៉ាញខាងលើនេះ កំពុងពិនិត្យលទ្ធភាពទិញយក កីឡាករន័រវែសនេះនៅក្នុងតម្លៃខ្លួនទៅតាមទីផ្សារបច្ចុប្បន្ននេះ ដែលមានចំនួនរហូតទៅដល់ជាង ១៣៣លានដុល្លារ។
បើតាមប្រភពខាងលើដដែល ក្លឹប Real Madrid មិនទាន់បញ្ជាក់ពីរយៈពេលកុងត្រា ក៏ដូចជាប្រាក់ខែសម្រាប់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះនៅឡើយទេ។
ទាក់ទិននឹងព័ត៌មានខាងលើនេះ ខាង Dortmund មិនទាន់ឆ្លើយតបយ៉ាងម៉េចទេទៅនឹងសំណើនេះ។
គួរបញ្ជាក់ផងដែរថា Haaland បានមកលេងឲ្យ Dotmund តាំងពីដើមឆ្នាំ២០២០មកដោយចូលរួមប្រកួតបាន ៤៣ប្រកួត ស៊ុតចូល ៤៣គ្រាប់ និងចប់កុងត្រាទៅវិញនៅឆ្នាំ២០២៤ខាងមុខ៕