អីយ៉ា! Mbappe ដល់​ថ្នាក់​រដ្ឋមន្ត្រី​កីឡា​បារាំង ស្នើ​ឲ្យ​បន្ត​លេង​នៅ​ PSG

  • 2021-02-22 13:35:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ប្រតិភូ​ទទួល​បន្ទុក​កីឡា​ប្រទេស​បារាំង​ លោកស្រី Roxana Maracineanu ចង់​ឃើញ​ខ្សែ​ប្រយុទ្ធ​បារាំង Kylian Mbappe បន្ត​លេង​នៅ​ក្នុង​ស្រុក​បារាំង​បន្ត​ទៀត នេះ​បើ​តាម​កិច្ចសម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​។

លោកស្រី​បាន​លើកឡើង​ថា៖ " ខ្ញុំ​បាន​ប្រាប់​គេ​ [Mbappe] ថា Kylian លេង​នៅ​ស្រុក​បារាំង​ទៅ យើង​ត្រូវ​ការ​លោក " ។

រដ្ឋមន្ត្រី​ប្រតិភូ​រូប​នេះ​បាន​បន្ត​ថា៖ " យើង​ចង់​ឃើញ​លោក​បន្ត​លេង​ល្អ​ដូច្នេះ។ សាធារណជន​ និង PSG ត្រូវ​ការ​លោក។ កីឡាករ​ក្មេងៗ​ត្រូវ​ការ​គំរូ​ល្អ​ ដូច​ជា​ Mbappe ឯង " ។

​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​អះអាង​ថា កីឡាករ​រូប​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្លឹប​យក្ស​ជា​ច្រើន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប យ៉ាងណាមិញ កាល​ពី​ពេល​ថ្មីៗ​នេះ​ Mbappe បាន​ដាក់​មួយ​ឃ្លា​ថា ខ្លួន​មិន​ល្ងង់​ចាកចេញ​ពី PSG នោះ​ទេ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី