James បកស្រាយ​ពី​អនាគត​ខ្លួន​នៅ Everton ខណៈ​ឮថា​ចង់​ទៅអេស្ប៉ាញ​វិញ

  • 2021-02-23 14:00:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Everton កីឡាករ​ James Rodriguez បាន​និយាយ​កាល​ពី​ប្រកួត​ចប់​នឹង​ក្លឹប​ Liverpool កាល​ពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១​ក្នុង​លទ្ធ​ផលឈ្នះ​ ២-០ កន្លង​ទៅ​នេះ​ថា គេ​នឹង​នៅ​បន្ត​រួម​សុខ​រួម​ទុក្ខ​ជា​ក្លឹប​នេះ​ទៀត​ មិន​រត់​ចោល​ទៅ​ណា​ទេ​។

Rodriguez បាន​និយាយ​ថា​៖" ខ្ញុំ​នៅ​ពេញ​ចិត្ត​នឹង​ជួយ​ Everton ទៀត​។ ដូច​ការ​ឈ្នះ​ខាង​លើ​នេះ​ជា​រឿង​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​យើង​ ព្រោះ​យើង​អត់​ដែល​ឈ្នះ​ក្លឹប​ហ្នឹង​ទេ​តាំង​ ឆ្នាំ១៩៩៩ មក​។ អញ្ចឹង​ខ្ញុំ​សង្ឃឹម​ថា​ នឹង​អាច​បន្ត​ជា​ក្លឹប​នេះ​យូរ​ទៀត​ "។

កីឡាករ​ខាង​លើ​បាន​បន្ត​ថា​៖" និយាយ​ទៅ​ខ្ញុំ​ពេញ​ចិត្ត​នឹង​នៅ​ទី​នេះ​។ ខ្ញុំ​អាយុ​ជិត​ ៣០​ឆ្នាំ​ទៅ​ហើយ​អញ្ចឹង​អី​ក៏​ខ្ញុំ​ពេញ​ចិត្ត​ដែរ​។ ខ្ញុំ​នឹង​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​ក្លឹប​នេះ​ឲ្យ​បាន​យូរ​ មិន​ទៅ​ណា​ទេ​ នឹង​ខំ​ឲ្យ​ឈ្នះ​ច្រើន​ជាង​នេះ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ពេលថ្មីៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​លើក​ឡើង​ថា​ Rodriguez អាច​នឹង​ចេញ​ពី​ Everton ទៅ​កាន់​ Atletico Madrid នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី