ទម្លាប់ប្រចាំថ្ងៃទាំង ៥ ដែលធ្វើឲ្យអ្នកកាន់តែចាស់ទៅដោយមិនដឹងខ្លួន

  • 2021-02-25 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សម្នាក់ៗមានទម្លាប់រស់នៅប្រចំាថ្ងៃខុសៗគ្នានោះក៏ដោយសារតែម្នាក់ៗមានការងារដែលត្រូវធ្វើមិនដូចគ្នា។ តែថ្ងៃនេះ ប្រិយមិត្តទំាងអស់គ្នាគប្បីចោលទម្លាប់ទំាង៥ខាងក្រោមនេះព្រោះវានឹងបណ្តាលឲ្យអ្នកកាន់តែឆាប់ចាស់ក៏ដូចជាមិនល្អសម្រាប់សុខភាពនិងសម្រស់អ្នកដែរ។ ទម្លាប់ទំាង ៥ នោះរួមមាន៖

១. ចូលគេងយប់ជ្រៅជាប្រចំា

មិនថាអ្នកមានការងារច្រើនដែលត្រូវធ្វើប៉ុនណានោះទេ តែអ្នកក៏ត្រូវតែគិតគូរពីសុខភាពអ្នកជាចម្បងមុនដែរ។ នៅពេលអ្នកចូលគេងយប់ជ្រៅ វានឹងបង្ហាញភាពស្រអាប់មិនស្រស់ថ្លាលើផ្ទៃមុខអ្នក។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ធ្វើឲ្យអ្នកមិនសកម្ម រាងកាយមិនដំណើរការល្អទៀតផង។

២. ការទទួលទានគ្រឿងស្រវឹង ឬ ការជក់បារី

ការទទួលទានគ្រឿងស្រវឹង និង ការជក់បារីវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពរាងកាយអ្នកនោះទេ តែវាថែមទំាងប៉ះពាល់ដល់ស្បែករបស់អ្នកទៀតផង។ ជាក់ស្តែង វានឹងធ្វើឲ្យស្បែករបស់អ្នកប្រែពណ៌ ស្រអាប់ និងហើមមុខទៀតផង។

៣. ការជូតសម្អាតគ្រឿងតុបតែងមុខមិនបានល្អ

នាពេលបច្ចុប្បន្ននេះ ការតុបតែងមុខគឺជារឿងដែលពេញនិយមណាស់សម្រាប់មិត្តយុវវ័យ។ កំឡុងពេលដែលអ្នកផាត់មុខ ស្បែកមុខរបស់អ្នកបានប៉ះពាល់ពីម្សៅអស់ទំាងនោះទៅហើយ។ ដូច្នេះ ប្រសិនបើអ្នកជូតសម្អាតវាមិនបានល្អទៀត ស្បែករបស់អ្នកនឹងឆាប់កាន់តែប្រែប្រួលឡើងៗ។ ជាពិសេស វានឹងបណ្តាលឲ្យអ្នកកើតមុន។

៤. ការប្រើប្រាស់ទូរសព្ទញឹកញាប់ពេក

និយាយចំពោះការប្រើប្រាស់ទូរសព្ទដៃ មនុស្សភាគច្រើនគឺសឹងតែអត់ប្រើ គឺមិនបានទៅហើយ។ មិនថាញុំាបាយ ជួបជុំគ្នា ឬ ចូលបន្ទប់ទឹកនោះទេ គឺសុទ្ធតែទាមទារទូរសព្ទទំាងអស់។ ការឱនចុចទូរសព្ទយូរពេកនឹងបណ្តាលឲ្យខ្សែភ្នែករបស់អ្នកចុះអន់ថយ។

៥. ការអង្គុយមិនបានត្រឹមត្រូវ

ចំពោះការអង្គុយគឺជាទម្លាប់មួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប។ ហេតុដូចនេះហើយ បានជាកុមារតែងទម្លាប់អង្គុយឲ្យត្រង់ខ្នង មិនកោង ឬ ខ្ជិលច្រអូសឡើយ។ នៅពេលអ្នកអង្គុយមិនត្រង់ខ្នង យូរៗទៅអ្នកនឹងមានទម្លាប់កោងខ្នងជាមិនខាន៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ចង់សម្រកខ្លាញ់តែខ្ជិល មិត្តនារីអាចសាកល្បងវិធីខាងក្រោមនេះបាន

ប្រភព៖ tagsis   ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី