ក្រសួងកំពុងតាមរកអ្នកជំងឺកូវីដ ៣នាក់ ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ

  • 2021-02-25 00:53:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលបានបន្តរុករកអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ទៀត ខណៈអ្នកជំងឺ១៥នាក់ ដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានក្រុមការងារបានទទួលយកពួកគាត់មកដាក់ព្យាបាលនៅតាមមន្ទីពេទ្យរដ្ឋរួចរាល់។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ ក្រសួងបានរកឃើញករណីឆ្លងថ្មីចំនួន៦៥ករណីបន្ថែម ដែលតួលេខសរុបគឺកើនឡើងរហូតដល់១៩៤នាក់ហើយ ក្នុងនោះអ្នកជំងឺដែលកំពុងសម្រាកព្យាបាលមានចំនួន ២១៧នាក់។ យ៉ាងណាមិញ ចំពោះអ្នកជំងឺ១៥នាក់ ដែលមិនទាន់បានបញ្ចូលក្នុងរបាយការណ៍ ពេលនេះត្រូវបានក្រសួងបញ្ជូនមកឲ្យសម្រាកនៅក្នុងមន្ទីពេទ្យរដ្ឋរួចហើយ នៅឡើយតែអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ប៉ុណ្ណោះដែលក្រសួងកំពុងបន្តរុករក ៕

អត្ថបទ ៖ Art

អត្ថបទពេញនិយម