កក្រើក Twitter! Chanyeol ដាច់ចិត្តចេញលិខិតសុំទោសជាផ្លូវការចំពោះ EXO-L ហើយ

  • 2021-02-25 01:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រ​របស់ EXO ទាំង​អស់​ពិត​ជា​មាន​សេចក្ដីអំណរ និង​រំភើប​ជា​ខ្លាំង​ សម្រាប់​ការ​វិល​ត្រឡប់​មក​វិញ​របស់​ Chanyeol សមាជិក EXO ដែល​បាន​ដក​ខ្លួន​ មិន​បង្ហាញ​វត្តមាន​លើ​បណ្ដាញ​សង្គម​អស់​រយៈពេល​ជា​យូរ ក្រោយផ្ទុះ​ចចាមអារ៉ាម​ស្នេហា។

នៅថ្ងៃ​នេះ​ Chanyeol បាន​បង្ហោះ​លិខិត​មួយ​លើហ្វេនផេក LYSN របស់​ EXO ដើម្បី​សុំទោស​ដល់អ្នក​គាំទ្រ​ទាំងអស់​របស់ខ្លួន សម្រាប់​រឿង​រ៉ាវ​ទាំង​ឡាយ​ដែល​បាន​កើតឡើង។ ក្រោយពី​បាន​ចេញ​សុំទោសភ្លាម សមាជិក EXO រូប​នេះ​ក៏​បាន​ក្លាយជា​ប្រធានបទ​ធំ​ប្រចាំ​ Twitter រហូត​ចំនួន​ HAshtag #WELCOMEBACKCHANYEOL កើនឡើង​រហូត​ជាប់​លេខ ១នៅ​បណ្ដាប្រទេស​ជា​ច្រើន​ ដែល​ជា​កត្តា​បង្ហាញ​យ៉ាង​ច្បាស់​ពី​ក្ដី​ស្រឡាញ់ដែល​ EXO-L មាន​ចំពោះ​ Chanyeol ដែល​រក្សាភាព​រឹងមាំ​សម្រាប់​គ្រប់គ្នា។

ជាមួយ​គ្នា​នោះ​ មិន​មែន​ត្រឹម​តែអ្នកគាំទ្រ EXO ទេ សូម្បី​ Fan របស់ GOT7 ក៏បាន​ស្វាគមន៍​ការ​វិល​ត្រឡប់​របស់​ Chanyeol ដែរ។

គួរ​ដឹង​ផងដែរ​ថា ការចេញមុខ​សុំទោស​របស់​ Chanyeol ពេល​នេះ​ គឺ​ជា​លើក​ដំបូង​បង្អស់​ក្រោយ​លោករក្សាផាប​ស្ងប់ស្ងៀម​រយៈពេល​ ៤ខែ ដោយសារ​មាន​បញ្ហា​ ព្រោះ​ចចាមអារ៉ាម​ស្នេហា។ ជាមួយ​គ្នា​នោះ​ ការសម្ដែង​ការ​សុំទោស​ជា​ផ្លូវការ​នេះ​ ក៏​ជា​ផ្លូវ​នាំ​​ Chanyeol មក​កាន់​សិល្បៈវិញ​ដែរ ហើយគ្រប់គ្នា​ក៏​ទន្ទឹង​រង់ចាំ​ស្នាដៃ​ថ្មីៗរបស់​តារា​រូប​រូប​នេះ​ដែរ៕

ប្រភព៖ Koreaboo  

អត្ថបទពេញនិយម