ឆ្មា Ronaldo ​ត្រូវ​ឡាន​បុក ​កំពុង​បញ្ជូន​តាម​យន្តហោះ​ឯកជន ​ទៅ​ព្យាបាល​នៅ​អេស្ប៉ាញ

  • 2021-02-25 03:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​និង​មិត្ត​ស្រី ​Georgina Rodriguez ​បាន​បញ្ជូន​ឆ្មា​របស់​ខ្លួន​តាម​យន្ដហោះ​ឯកជន ដើម្បី​ទៅ​ព្យាបាល​របួស​នៅ​អេស្ប៉ាញ ​បន្ទាប់​ពី​ត្រូវ​ឡាន​បុក​។

Pepe ​ជា​ឆ្មា​ប្រភេទ​កម្រ ​មាន​តែ​៨​ក្បាល​ប៉ុណ្ណោះ​នៅ​លើ​លោក​នេះ។ ​វា​បាន​នៅ​ជាមួយ Ronaldo ​រយៈ​ពេល​ច្រើន​ជាង​២​ឆ្នាំ​មក​ហើយ។ ​ឆ្មា​ដែល​មាន​តម្លៃ​ថ្លៃ​មួយ​ក្បាល​នេះ ត្រូវ​បាន​ឡាន​បុក​នៅ Turin ​។ ​ក្រោយ​ពី​រង​របួស​ហើយ Ronaldo ​បាន​សម្រេច​ចិត្ត​បញ្ជូន​វា​ទៅ​ព្យាបាល​នៅ​អេស្ប៉ាញ ​តាម​យន្ដហោះ​ឯកជន​មួយ ដែល​តម្លៃ​ធ្វើ​ដំណើរ​នេះ​គឺ​៣​ពាន់​អឺរ៉ូ។ ​

​ប្រភេទ​ពូជ​ឆ្មា​នេះ​ដែរ ​ក្នុង​១​ក្បាល​ក៏​មាន​តម្លៃ​ប្រមាណ​ជា​៣​ពាន់​អឺរ៉ូ​ផង​ដែរ។ ​គេ​នឹង​បញ្ជូន​វា​ត្រលប់​មក​ឱ្យ​គ្រួសារ Ronaldo ​វិញ ​នៅ​ពេល​វា​ជា​សះស្បើយ ខណៈ​ដែល​តម្លៃ​នៃ​ការ​ព្យាបាល​នៅ​មិន​ទាន់​ដឹង​នោះ​ទេ៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី