រកឃើញវិជ្ជមានកូវីដ១៩ថ្មី១នាក់ ក្រោយហូបបាយជាមួយមិត្តភក្ដិធ្វើការក្លិបN8 ឥឡូវប៉ះពាល់១គ្រួសារ៨នាក់

  • 2021-02-25 04:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រកឃើញអ្នកជំងឺម្នាក់បានឆ្លងកូវីដ១៩ ក្រោយពីបានទៅហូបបាយជាមួយមិត្តភក្ដិ ធ្វើការនៅក្លិប N8 ។ អ្នកជំងឺនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់សមាជិកគ្រួសារ ប្រមាណជា ៨នាក់ផ្សេងទៀត ក្នុងនេះមានក្មេងអាយុជាង១ឆ្នាំផងដែរ ។ នេះបើយោងតាមរបាយការណ៍ពីមន្ទីរព័ត៌មានខេត្តព្រៃវែង ដែលផ្ញើមករដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារឹទ្ធ។

របាយការណ៍បានបញ្ជាក់អំពីដើររឿងថា កាលពីថ្ងៃទី២១ ដល់ ២៤ អ្នកជំងឺបានមកកំដរម្តាយបង្កើត (លើសឈាម) នៅមន្ទីរពេទ្យកាល់ម៉ែត្រ អគារទូទៅ ”ក” បន្ទប់ ២០២​ ហើយមកដល់ថ្ងៃទី២៤ ខែកុម្ភៈ បានជិះ PassApp ពីផ្ទះទៅភូមិជំនិត ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង (ជូនម្តាយទៅផ្ទះ និងបានញ៉ាំបាយជុំគ្នា ព្រមទាំងអ្នកជិតខាង) សម្គាល់៖ ពេលញ៉ាំហូបមានក្មួយស្រីអាយុ ១ខួប ៨ខែ ញ៉ាំបាយចានជាមួយផងដែរ (លេខទូរសព្ទម្តាយក្មេង 086 311 256)។

បច្ចុប្បន្ន អ្នកពាក់ព័ន្ធអាជ្ញារស្រុក ពារាំង និងការិយាល័យសុខាភិបាលស្រុក និងខេត្តស្រាវជ្រាវយកមកធ្វើចត្តាឡីស័កនៅខេត្តព្រៃវែង។

របាយការណ៍របស់មន្ទីរព័ត៌មាន បានរៀបរាប់ថា អ្នកជំងឺឈ្មោះ គិន កុលាប ភេទស្រី អាយុ៣៦ឆ្នាំ Tel 010454668 រកឃើញវិជ្ជមានថ្ងៃទី ២៤/០២/២១ ៖

  • អាសយដ្ឋានរស់នៅ ផ្ទះលេខ១១៣២ ភូមិឃ្លាំងសាំង សង្កាត់-ខណ្ឌ ឫស្សីកែវ (ក្រោយឃ្លាំងសាំងសូគីម៉ិច ជិតសកលវិទ្យាល័យការពារជាតិ)

  • សមាជិកក្នុងផ្ទះប្រហែល ៨នាក់

  • កូនទី១ អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨ សាលា ABI បឹងសាឡាង

  • កូនទី២ អាយុ១១ឆ្នាំ រៀនថ្នាក់ទី៦ សាលាបឹងឈូក១

  • ប្តីអ្នករត់ PassApp ឈ្មោះ ស៊ី ថាត់ អាយុ៣៨ឆ្នាំ 016 335 435

ប្រភពចម្លង៖

  • ថ្ងៃទី១៩ ទៅញ៉ាំបាយជាមួយមិត្តភ័ក្រ ធ្វើការនៅ N8

អាការៈ

  • ថ្ងៃទី២០ ស្ងួតក និងគ្រុនក្តៅ (៣៧.៥) ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា