LG ចេញគំនិតច្នៃប្រឌិតថ្មី ទ្វារ LED បិទ-បើកស្វ័យប្រវត្តិដាក់ផ្ទាំងពាណិជ្ជកម្មអ្វីក៏បាន
- 2021-02-25 04:36:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LG ចេញគំនិតច្នៃប្រឌិតថ្មី ទ្វារ LED បិទ-បើកស្វ័យប្រវត្តិដាក់ផ្ទាំងពាណិជ្ជកម្មអ្វីក៏បាន
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ ក្រុមហុ៊ន LG បានប្រកាសចេញគំនិតច្នៃប្រឌិតថ្មីសន្លាង ទ្វារបិទ-បើកស្វ័យប្រវត្តិប្រភេទ LED ដូចទៅនឹងអេក្រង់ស្មាតហ្វូន ឬទូរទស្សន៍អ៊ីចឹងដែរ។
យោងតាមការលើកឡើងពីអ្នកដឹកនាំជាន់ខ្ពស់របស់ LG បានឲ្យដឹងថា LG តែងតែនាំមកគំនិតនិងស្នាដៃថ្មីសន្លាងដើម្បីជាប្រយោជន៍ដល់សារធារណជន ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។
ជម្រាបផងដែរថា ទ្វារបិទ-បើកស្វ័យប្រវត្តិ LED ដែលមិនធ្លាប់មានពីមុនមកមួយនេះអាចអនុញ្ញាតឲ្យក្រុមហ៊ុននានា ដាក់ផ្ទាំងពាណិជ្ជកម្មអ្វីក៏បាន និងអាចមើលបានទាំងសងខាងថែមទៀតផង។ យ៉ាងណាមិញ គំនិតដ៏អស្ចារ្យខាងលើ ប្រភពមិនទាន់ដឹងបញ្ជាក់ថា វានឹងមកទីផ្សារនៅពេលណានោះទេ៕
សូមទស្សនាវីដេអូខាងក្រោម៖