កប់បាត់! យកម៉ូតូ Honda MSX Grom មកលេងបែប Off-road មើលទៅឡូយខ្លាំង!

  • 2021-02-25 07:10:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនកែច្នៃម៉ូតូនៅក្នុងប្រទេសថៃ K-Speed Customs បានដាក់បង្ហាញម៉ូតូ Honda MSX Grom ថ្មី ដែលលេងបែប Off-road មើលទៅពិតជាទាក់ទាញខ្លាំងមែនទែន ហើយបានដាក់ឈ្មោះឲ្យវាថា Super Grom។

ម៉ូតូរហស្សនាម Super Grom នេះ ទទួលបានការអាប់ដេតសរុប ១៥ចំណុច ពោលគឺមួយជុំម៉ូតូតែម្តង។ បើប្រៀបធៀបជាមួយនឹងម៉ូតូ MSX Grom ធម្មតា អ្វីដែលជាចំណុចលេចធ្លោបំផុត និងគួរឲ្យកត់សម្គាល់មួយ គឺការបំពាក់កង់ Cross ដែលជួយឲ្យវាកាន់តែប្រសើរសម្រាប់ការបើកបរផ្លូវលំបាក។

ជាមួយគ្នានេះដែរ វាក៏បានដោះបំពង់ស៊ីម៉ាំងហ្ស៊ីនចោល ហើយបំពាក់បំពាក់ស៊ីម៉ាំងម៉ាក Diablo បើប្រៀបធៀបទៅមានប្រវែងខ្លីជាង ហើយជួយឲ្យវាមើលទៅ Classic ជាងទៀតផង។ បើតាមក្រុមហ៊ុន K-Speed Custom បានឲ្យដឹងថា ការលេងមួយជុំម៉ូតូនេះ គឺត្រូវចំណាយអស់ប្រមាណជា ៩២៩ដុល្លារ។

គួរឲ្យដឹងថា ម៉ូតូ Honda MSX GROM បានបំពាក់ចង្កឹះលេខអំប្រ៊ីយ៉ា ៥វគ្គ និងម៉ាស៊ីនកម្លាំង ១២៥សេសេ ជាមួយប្រព័ន្ធប៊ិចសាំង PGM-Fi ថ្មីផងដែរ។ លក្ខណៈពិសេសមួយចំនួនលើម៉ូតូខ្នាតតូចនេះមានដូចជា ចង្កៀងមុខ LED, កុងទ័រឌីជីថល LCD, ហ្វ្រាំងឌីសមុខ-ក្រោយ ជាមួយ ABS និងបច្ចេកវិទ្យា G-Sensor ជាដើម៕

កុំចាំយូរ! តោះឆែកតម្លៃ Honda MSX GROM ឆ្នាំ២០២១ កំពុងលក់នៅខ្មែរ

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី