ត្រឡប់ចូលសិល្បៈមិនទាន់បានប៉ុន្មានផង លី អ៊ីវ៉ាធីណា រអ៊ូហត់ព្រោះការងារច្រើនពេក

  • 2021-02-25 07:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាត់មុខអស់៣ឆ្នាំត្រឡប់មកវិញលើកនេះ លី អ៊ីវ៉ាធីណា ក្ដោបក្ដាប់ការងារច្រើនហើយលេចមុខជាបន្តបន្ទាប់ក្នុងវិធីប្រគុំតន្ត្រីនានាដែលធ្វើឱ្យតារាស្រីកូនកាត់ចិនរូបនេះហាក់មមាញឹក ខ្លាំងទាំងការងារសិល្បៈ និងជំនួញរបស់ខ្លួន។

បន្ទាប់ពីខកខានចេញបទចម្រៀងអស់រយៈពេល៣ឆ្នាំពេលនេះ អ៊ីវ៉ាធីណា កំពុងតែសម្រុកធ្វើបទចម្រៀងថ្មីៗសម្រាប់អបអរពិធីឆ្នាំខ្មែរខាងមុខនេះជាច្រើនបទ។ ក្រៅពីរវល់ខ្លាំងជាមួយការធ្វើចម្រៀង លី អ៊ីវ៉ាធីណា ប្រាប់ Sabay ថានាងកំពុងមានការងារច្រៀងតាមការប្រគុំតន្ត្រីច្រើនជាន់គ្នា។ ដែលធ្វើឱ្យកញ្ញា មានអារម្មណ៍ថាហត់នឿយច្រើនជាងមុន។

តារាស្រីរូបនេះបានបន្តថានាងមានជម្ងឺឆ្អឺងមិនល្អ ដូច្នេះកញ្ញាមិនអាចពាក់ស្បែកជើងកែងចោទខ្ពស់បានយូទេ ព្រោះវាបង្កឱ្យមានភាពឈឺចាប់ ដែលនាងហាក់មានអារម្មណ៍ថាហត់នឿយជាមួយការងារច្រៀងមួយចំនួន។

ប៉ុន្តែទោះជាយ៉ាងក្ដី តារាចម្រៀងស្រីនិយាយភាសាចិនរអិលដូចទឹកកញ្ញា លី អ៊ីវ៉ាធីណា នៅតែបន្តក្នុងវិស័យសិល្បៈ ហើយនាងថែមទាំងសន្យាថានិងមិនបាត់មុខពីមហាជនដូចមុនទេ នឹងនៅបម្រើអារម្មណ៍ដល់មហាជន។ នាងបកស្រាយថាការដែលបាត់មុខយូពីទស្សនិកជននេះដោយសារតែរវល់ខ្លាំងជាមួយ ការបើកភោជនីយដ្ឋានរបស់នាង ហើយថ្មីៗនេះនាងក៏ទើបតែបើកហាង មជ្ឈមណ្ឌលថែរក្សាសម្ផស្សមួយកន្លែងផងដែរ៕

អត្ថបទ៖ Pav Sreypich

អត្ថបទពេញនិយម