Guardiola ប្រាបអ្នកកាសែតថា Man City ជោគជ័យដោយសារតែសម្បូរលុយច្រើន
- 2021-02-25 11:03:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Guardiola ប្រាបអ្នកកាសែតថា Man City ជោគជ័យដោយសារតែសម្បូរលុយច្រើន
ចន្លោះមិនឃើញ
នៅក្នុងសន្និសីទកាសែតក្រោយការប្រកួតរវាង Manchester City ប៉ះនឹងក្លឹប Borussia Mochengladbach មានអ្នកកាសែតមួយរូបសួរលោក Pep Guardiola អំពីមូលហេតុនៅក្រោយការឈ្នះរបស់ Manchester City ១៩ប្រកួតជាប់ៗគ្នា។
ភ្លាមៗនោះលោក Guardiola បានឆ្លើយទៅវិញថា៖ " យើងមានលុយច្រើន ដើម្បីទិញកីឡាករល្អៗ " ។
អ្នកចាត់ការមកពីតំបន់ស្វយ័តកាតាឡាន់បានបន្តថា៖ " វាជាការពិតណាស់ បើគ្មានកីឡាករមានគុណភាពទេ យើងមិនអាចសម្រេចវាបានទេ។ ពួកគេលេងប្រកួត ដើម្បីតែឈ្នះ " ។
Manchester City ចំណាយទឹកប្រាក់អស់ជាង ២.៨ប៊ីលានដុល្លារ ដោយគ្រាន់តែចាយលើកីឡាករក្នុង ២០ឆ្នាំចុងក្រោយនេះ តែក្លឹបនេះចាយចាប់ផ្ដើមច្រើន នៅពេលដែលលោក Guradiola ឡើងមកកាន់ប៉ុណ្ណោះ៕