PSG ចង់​បន្ត​កុងត្រា​ជាមួយ​កីឡាករ​កំពូលៗ ទាំង​៤រូប​នេះ

  • 2021-02-25 12:47:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Leonardo Araujo នាយក​កីឡា​ក្លឹប​ Paris Saint Germain បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​របស់​លោក​ចង់​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ខ្សែ​ប្រយុទ្ធ​ Neymar ខ្សែ​បម្រើ​ Angel Di Maria និង​ខ្សែ​ការពារ​ Juan Bernat Velasco ។

លោក​ Leonardo បាន​និយាយ​ថា​៖" រឿង​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Mbappe ពួក​យើង​បាន​លើក​មក​ពិភាក្សា​យូរ​ហើយ​។ ប៉ុន្តែ​មុន​​នឹង​ប្រកាស​រឿង​​មួយ​ហ្នឹង​ជា​ផ្លូវ​ការ​ ពួក​យើង​ក៏​បាន​លើក​យក​កីឡាករ​ផ្សេង​ទៀត​ មក​និយាយ​ផង​ដែរ​ថា​ យើង​គិត​យ៉ាង​ម៉េច​ចំពោះ​គេ​ទាំង​នោះ​ "។

លោក​បាន​បន្ត​ថា​៖" ជាក់​ស្ដែង​ឥឡូវ​នេះ​ Neymar ក៏​យើង​ចង់​បាន​ គេ​កំពុង​មាន​អ្វី​ដែល​យើង​ត្រូវ​ការ​ តែ​គេ​មិន​បញ្ជាក់​ពី​ចំហ​របស់​គេ​ម៉េច​ទេ​។ ចំណែក​ឯ  Di Maria និង​ Bernat ក៏​ដូច​គេ​អញ្ចឹង​ដែរ​។ និយាយ​ទៅ​កីឡាករ​ទាំង​ ៤​ហ្នឹង​ជា​រឿង​ ដែល​ត្រូវ​ចាត់​ការ​ជា​បន្ទាន់​ ព្រោះ​គោលបំណង​របស់​យើង​ គឺ​ចង់​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ពួក​គេ​ទាំង​ ៤​តែ​ម្ដង​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា Mbappe និង​ Neymar នឹង​ចប់​កុងត្រា​ជា​មួយ​ PSG នៅ​ឆ្នាំ​២០២២ ខាង​មុខ​ចំណែក​ឯ​​ Di Maria និង​ Bernat នឹង​ចប់​នៅ​ក្នុង​ឆ្នាំ​២០២១​ ខែ​មិថុនា​នេះ​តែ​ម្ដង​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី