បន្ទាប់​ពី​​​ Hacker ពេល​នេះ​ Facebook មួយ​ទៀត​ប្រកាស​ធ្វើ​សង្គ្រាម​ នឹង​​របប​យោធា​មីយ៉ាន់ម៉ា​

  • 2021-02-26 02:02:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook នឹង​ Blockរាល់​គណនី​​ពាក់ព័ន្ធ​នឹង​យោធា​មី​យ៉ាន់​ម៉ា​ទាំងអស់​ ដើម្បី​ប្រឆាំង​នឹង​​ការប្រើប្រាស់​កម្លាំង​​យោធា​ដ៏​សាហាវ​លើ​ក្រុម​បាតុករ​ដែល​មិន​គាំ​ទ្រ​រដ្ឋប្រហារ​។​

​វិធានការ​នេះ​នឹង​ប្រើ​លើ​ ​យោធា​ និង​អង្គភាព​ដែល​គ្រប់គ្រង​ដោយ​កងកម្លាំងប្រដាប់អាវុធ​ទាំង​នៅ​លើ Facebook និង Instagram ។​ ​បណ្ដាញ​សង្គម​យក្ស​របស់​អាមេរិក​​បាន​បកស្រាយ​ថា​​ព្រឹត្តិការណ៍​ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃទី ០១ ខែ​កុម្ភៈ​រួម​ទាំង​​អំពើ​ហិង្សា​ដ៏​សាហាវ បាន​ជំរុញ​ឱ្យ​មាន​ការ​ហាមឃាត់​នេះ។

គួរ​រម្លឹក​ថា​មក​ទល់​ពេល​នេះ​ ក្រុម​យោធា​មីយ៉ាន់ម៉ាន់​ បាន​បង្ក្រាប​យ៉ាង​ឃោរឃៅ​លើ​បាតុករ​ ជា​ពលរដ្ឋ​ខ្លួន​រួម​មាន​ការ​បាញ់​កាំភ្លើង​គ្រាប់​ពិត, ការ​បាញ់​គ្រាប់​ជ័រ, ការ​បាញ់​ទឹក​, ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ជា​ដើម​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ និង​របួស​ជា​បន្ត​បន្ទាប់​៕

ប្រភព៖ Myanmar Times   ប្រែសម្រួល៖ សៀនហួរ