ផ្អាកការជួបជុំគ្រប់ឥស្លាមសាសនា នៅភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ មួយរយៈ

  • 2021-02-26 02:13:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវិដ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចាងហ្វាងនៃគណៈដឹកនាំនៃសាសនាឥស្លាមកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានចេញសេចក្តីជូនដំណឹងដល់ គណៈអុីមុាំរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ គ្រូបង្រៀន និងបងប្អូនអុីស្លាម ផ្អាកការជួបជុំ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៣ខែមីនា ឆ្នាំ២០២១ ដោយអនុវត្តនូវវិធានការ ការពារ ៣ការពារ និង៣កុំ ឲ្យបានម៉ឺងម៉ាត់ ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ៤៤ នាក់ បន្ថែមទៀត និងមិនមានករណីជាសះស្បើយឡើយ ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ​៖

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម