គង់​ សំបូរ​ ១ឆ្នាំ​ទៀត​បើ​សន្ទុះ​វ៉ៃ​នៅ​បាន​ល្អ​ នឹង​បន្ត​ប្រឡូក​អាជីព​នេះ​ទៀត​

  • 2021-02-26 02:38:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្អ​ទាត់​ គង់​ សំបូរ​ ថា​សម្រាប់​អនាគត​ក្នុង​អាជីព​ប្រដាល់​នេះ​តទៅ​មុន​១ឆ្នាំ​ទៀត​បើ​នៅ​វ៉ៃ​បាន​ដូច​ធម្មតា​ រូប​នេះ​គេ​នឹង​បន្ត​ឡើង​ប្រកួត​ដដែល​ ប៉ុន្តែ​បើ​មិន​សមប្រកប​ទេ​បែប​ឈប់​ត្រឹម​នេះ​ហើយ។​

គង់​ សំបូរ (ក្រហម)

គង់​ សំបូរ​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​អាជីព​ប្រដាល់​នេះ​គឺ​ចូល​ប្រឡូក​យូរ​ដែរ​ហើយ​ ប្រសិន​បើ​១ឆ្នាំ​ទៀត​បើ​វ៉ៃ​លែង​ល្អ​ ឬ​មិន​សមប្រកប​នោះ​នឹង​ឈប់​សម្រាក​ពី​ឡើង​ប្រកួត​តែ​ម្ដង។​ នៅ​ថ្ងៃ​អនាគត​បើ​ឈប់​ពី​ប្រកួត​ រូប​គេ​នឹង​ងាក​ទៅ​បង្ហាត់​បង្រៀន​ កាន់​ស៊ីប​ជា​មួយ​កីឡាករ​ជំនាន់​ក្រោយ​ទៀត​ ដោយ​មិន​ចាកចេញ​ឆ្ងាយ​ពី​ប្រដាល់​ឡើយ។​

រំលឹក​ដែរ​ថា​ កីឡារក​ គង់​ សំបូរ​ ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​នេះ​តាំង​ពី​ឆ្នាំ​២០០៤-២០០៥​ មក​ម្ល៉េះ។​ បច្ចុប្បន្ន​នេះ​ជា​សិស្ស​គុន​នៃ​ក្លឹប​គោ​ព្រៃ​គុន​ខ្មែរ៕​

កីឡាករ គង់​ សំបូរ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម