ជនជាតិចិន១១នាក់ រកឃើញវិជ្ជមានកូវីដ១៩ ក្រោយស្នើសុំលិខិតបញ្ជាក់សុខភាព ដើម្បីត្រឡប់ទៅប្រទេសខ្លួនវិញ

  • 2021-02-26 02:44:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ជនជាតិចិនចំនួន១១នាក់ បានទៅធ្វើតេស្តដើម្បីសុំវិញ្ញាបនបត្របញ្ជាក់សុខភាព ព្រោះមានគោលបំណងធ្វើដំណើរទៅប្រទេសខ្លួនវិញ តែលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង១១នាក់នេះ មានវិជ្ជមានកូវិដ១៩​ ដែលបានផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈនៃក្រសួងសុខាភិបាល ។

រូបតំណាង

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២១នេះ បានឲ្យដឹងថា អ្នកជំងឺ៧នាក់ រស់នៅខេត្តព្រះសីហនុ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ ចំណែក៤នាក់ផ្សេងទៀត ៣នាក់ មានអាសយដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ​ និងម្នាក់ទៀត ស្នាក់នៅ​សង្កាត់​ព្រែក​លាភ ​ខណ្ឌ​ជ្រោយចង្វា​រ​ រាជធានី​ភ្នំពេញ​៕

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ​៖

អត្ថបទ៖ Tep Sovannmoly