លេចឮដំណឹងថា Ford នឹងចេញឡានភីកអាប់ Ranger ប្រភេទសាកភ្លើង ខ្លាំងជាងមុនឆ្ងាយ

  • 2021-02-26 03:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Ford Ranger ប្រភេទសាកភ្លើងបាន Plug-in Hybrid កំពុងតែស្ថិតនៅក្នុងដំណើរការផលិត។

បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Ford Europe បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងតែជំរុញឲ្យត្រកូលរថយន្តរបស់ខ្លួន ក្លាយជារថយន្តមិនបំពុលបរិស្ថាន ហើយក្នុងនោះក៏មានទាំងម៉ូដែល Ranger ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតពាក់ព័ន្ធនឹងម៉ាស៊ីន Plug-in Hybrid លើរថយន្ត Ranger នេះមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែវាទំនងជាប្រើម៉ាស៊ីនសាំងចំណុះ ២,៣លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ជាមួយនឹងប្រព័ន្ធ Hybrid។ តាមរយៈការរួមបញ្ចូលគ្នានេះ វាអាចនឹងបង្កើតកម្លាំងបានសរុបរហូតដល់ទៅ ៣៦២សេះឯណោះ ខ្លាំងជាង Ranger ធម្មតា ដែលមានកម្លាំងត្រឹម ២៧០សេះ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Ford Europe ថ្មីៗនេះបានបញ្ជាក់ហើយថា នៅពាក់កណ្តាលឆ្នាំ២០២៦ គ្រប់ម៉ូដែលដែលវាលក់ទាំងអស់ នឹងមានប្រភេទមិនបំពុលបរិស្ថាន ដោយក្នុងនោះរួមមានទាំង ប្រភេទប្រើអគ្គិសនីសុទ្ធ និង Plug-in Hybrid ផងដែរ៕

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី