សង្សារកំពូលសម្រស់របស់ G-Dragon: ២នាក់ជាតារា K-Pop ២នាក់ទៀតជាម៉ូដែលជប៉ុន

  • 2021-02-26 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​នាម​ជា​តារាល្បី ជាទីចាប់អារម្មណ៍​ជាងគេ​របស់អ្នកស្នេហាវិស័យ K-Pop ដូចនេះ​រឿង​រ៉ាវ​គ្រប់យ៉ាង​របស់តារា​ចម្រៀង G-Dragon តែង​ក្លាយជា​ប្រធានបទ​ធំៗ​សម្រាប់​បណ្ដាញ​សារព័ត៌មានក្នុង​ និង​ក្រៅស្រុក។ ដូចថ្មីៗ​នេះ​ជា​ដើម ស្រាប់​តែ​មាន​ដំណឹង​ថា​ G-Dragon មាន​ទំនាក់​ទំនងស្នេហាជាមួយ​នឹង Jennie សមាជិក​ក្រុម​ចម្រៀង​នារី​លំដាប់ពិភពលោក BLACKPINK បង្ក​ជា​ការ​ភ្ញាក់​ផ្អើល និង​សាទរ​ជា​ខ្លាំង​ពី​មហាជន។

សម្រាប់ជីវិត​ស្នេហា​របស់​ G-Dragon ត្រូវ​បាន​មជ្ឈដ្ឋានជា​ច្រើន​លើក​ឡើង​ថា​ លោកគឺជា​តារា​ K-Pop ដែល​មាន​អាស្រូវស្នេហាច្រើន​ជាងគេ ឯដៃគូនារី​ដែល​ល្បី​ថា​ធ្លាប់ជា​គូស្នេហ៍​របស់​លោក​ក៏សុទ្ធ​តែ​ជា​តារា​ល្បី សម្រស់​ស្រស់ស្អាត​ សិចស៊ី និង​លេខ១ខាង​វិស័យ​ Fashion។ ដូច្នេះ​ពេល​នេះ​ សូម​សរុប​តារា​ស្រី​ដែល​ធ្លាប់​មាន​ព័ត៌មានចុះផ្សាយ​ថា​សុទ្ធ​តែ​ជា​គូស្នេហ៍​របស់ G-Dragon៖

១. Kiko Mizuhara

G-Dragon និង Kiko ល្បី​ថា​ទាក់ទង​គ្នា​កាលពីឆ្នាំ ២០០៩។ ដំបូង​ខាង​ផលិតកម្ម​ YG និង Kiko បាន​បដិសេធ​ថា​មិន​មែន​ជា​ការពិតទេ ប៉ុន្តែ​ស្រាប់​តែ​ Dispatch បង្ហាញ​ស៊េរីរូបភាព​ជា​ច្រើន​សន្លឹក​ថា​ពួកគេ​ទាំង​ ២​ស្និទ្ធ​នឹង​គ្នា​ខ្លាំង​ លើសពីពាក្យថា​ មិត្ត។

Kiko កើត​ឆ្នាំ ១៩៩០​ គឺ​ជា​តារា​ម៉ូដែលជប៉ុន និង​ក៏ជា​តារា​សម្ដែង​ដែរ។

២. Nana Komatsu

កាលពីឆ្នាំ ២០១៦ វិបសាយ​ជប៉ុន​បាន​សន្ឋិដ្ឋាន​ថា​ G-Dragon មាន​ទំនាក់ទំនង​ជាមួយ​នឹង​តារា​ស្រីរូបនេះ។ ជាក់ស្ដែង​ពួកគេ​ទាំង ២​ក៏​ធ្លាប់​មាន​ឱកាស​រួមការងារ​ជាមួយ​គ្នា​ដែរ ពេល​ថត​ម៉ូដ​ឲ្យទស្សនាវដ្ដី។ ទោះ​បី​ខាង​អ្នក​តំណាង​ទាំងសង្ខាង​ ច្រាន​ចោល​ព័ត៌មាន​ទាក់ទង​ស្នេហាគ្នា ប៉ុន្តែ​ក្រោយ​មក​មិន​បាន​ប៉ុន្មាន​ Instagram របស់ G-Dragaon ក៏ត្រូវ​បាន​គេ​លួច Hack រហូត​បែក​ធ្លាយ​ចេញរូបភាព​លោក​ជាមួយ​នឹង​ Nana ជា​ច្រើន ព្រម​ជាមួយ​នឹង​តម្រុយ​ដែល​សមាជិក​រួម​ក្រុម BIGBANG ឧស្សាហ៍ Comment ចម្អន់​អ្នក​ទាំង ២​ទៀត កាន់​តែ​ធ្វើឲ្យគ្រប់គ្នា​សង្ស័យ។

Nana កើត​នៅ​ក្នុង​ឆ្នាំ ១៩៩៦ ជា​ម៉ូដែល​ដែល​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័ួ​សិល្បៈ​តាំង​ពី​មាន​អាយុ ១២​ឆ្នាំ និង​ជា​នារី​ដែល​ត្រូវ​ប៉ាន់​ខ្លាំង​ក្នុង​វិស័យ​បង្ហាញម៉ូដជនជាតិជប៉ុន។

៣. Lee Joo Yeon

កាលពីឆ្នាំ ២០១៨ គឺ​ Dispatch ទៀតហើយ​ដែល​បាន​បង្ហាញរូបភាពណាត់ជួបគ្នា​របស់ G-Dragon និង Lee Joo Yeon ពេល​ទៅ​កោះ​ជេជូ​ជាមួយគ្នា។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ ពួកគេទាំង ២​ក៏តែង​បង្ហាញ​មុខ​នៅ​កន្លែង​តែមួយ​ផ្សេង​ទៀត និង​ថត​រូបជាមួយគ្នា​ទៀត។

ងាក​មក​ Background របស់ Joo Yeon វិញ​ នាង​គឺ​ជា​នារី​ដែល​មាន​មុខ​ស្អាត​ខ្លាំង​នៅ​កូរ៉េ​ ដែល​ជនជាតិ​នេះ​ឧស្សាហ៍និយាយថា​ Ulzzang។ បន្ទាប់​មក​នាង​ក៏​បាន​ចូល​ក្នុង​ក្រុម​ចម្រៀង After School ជាហេតុ​ធ្វើ​ឲ្យ​សម្រស់​នាង​កាន់​តែ​ស្អាត​ប្លែក។

៤. Jennie (BLACKPINK)

កាល​ពី​ព្រឹក​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ​ Dispatch បាន​បង្ហាញ​រូបភាព​ជា​ច្រើន​ដែលថត​បាន​ នូវ​ពេល​វេលា​ណាត់ជួប​របស់​ G-Dragaon និង Jennie។ ទោះ​បី​ជា​ YG រក្សាភាព​ស្ងាត់ស្ងៀម​ មិនបកស្រាយអ្វី​ទាំងអស់​ ក៏មហាជន​ភាគ​ច្រើន​ជឿ​ជាក់​ថា​ អ្នក​ទាំង ២​គឺ​ជាគូស្នេហ៍នឹង​គ្នា ហើយ​គ្រប់គ្នា​ក៏សប្បាយ​ចិត្តដែរ។

យ៉ាងណាមិញ Jennie គឺ​ជា​សមាជិក​របស់​ក្រុម​ចម្រៀង​នារី​លំដាប់​ពិភពលោក BLACKPINK ដែល​កំពុង​ពេញ​ស្រឡាញ់​ពី​មនុស្ស​ជា​ច្រើន ដោយសាររូបសម្រស់ និង​សមត្ថភាព​អស្ចារ្យ​របស់​នាង។ តារា​ស្រី​កើត​ឆ្នាំ ១៩៩៦​រូប​នេះ​ ក៏ជាតារា​ស្រីហាយសូ និង​ទាន់សម័យ​បំផុត​ដែរ​ប្រចាំវិស័យ ហើយតែងជាទីចាប់អារម្មណ៍​របស់​មហាជន​ដូច​ G-Dragaon ដែរ៕

ប្រភព៖ Kenh14