ផ្អាកសណ្ឋាគារ កាស៊ីណូ មួយកន្លែងជាបន្ទាន់នៅព្រះសីហនុ ក្រោយរកឃើញបុរសជនជាតិចិន៤នាក់ មានកូវិដ១៩

  • 2021-02-26 03:59:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ អភិបាលខេត្តព្រះសីហនុ បានផ្អាកជាបណ្តោះអាសន្ន សណ្ឋាគារ កាស៊ីណូហ្គូដដេស អេន លីប៊ើធី ដែលស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញបុរសជនជាតិចិនចំនួន៤នាក់ មានវិជ្ជមានកូវិដ១៩ ដោយមិនអនុញ្ញាតឲ្យភ្ញៀវថ្មីចូលស្នាក់នៅ ហើយក៏មិនអនុញ្ញាតឲ្យភ្ញៀវដែលកំពុងស្នាក់នៅក្នុងអាគារចេញចូល ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ។​មន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យយកសំណាក ពីភ្ញៀវ និងបុគ្គលិកបម្រើការនៅក្នុងអគារ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។

សូមមើលសេចក្តីជូនដំណឹងខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly