តួ Black Panther រលាយរូបទៅហើយក្ដី តែនៅអាចយកឈ្នះពានមាស ជាតារាឆ្នើមដំបូងគេក្នុងឆ្នាំ២០២១

  • 2021-03-01 09:07:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីជា Chadwick Aaron Bosemen បានបាត់បង់ជីវិតទៅហើយក្ដី វាក៏មិនមានន័យថាតារាសម្ដែង ក្នុងរឿង Black Panther រូបនេះត្រូវបានអ្នកគាំទ្របំភ្លេចចោលនោះដែរ។

ក្នុងរយៈពេល ៦ ខែបន្ទាប់ពី មរណភាពរបស់ Chadwick ត្រូវបានគេតែងតាំងជាតារាមាសដំបូង បង្អស់ដែលមិនធ្លាប់មាននៅក្នុងពិភពហូលីវូដ ដែលជាតារាសម្តែងឆ្នើមប្រភេទខ្សែភាពយន្ត Levee Green ក្នុងរឿង «Ma Rainey's Black»។ ពានរង្វាន់នេះដែរ ភរិយារបស់ Chadwick ឈ្មោះ Taylor Simone Ledward ជាអ្នកឡើងទទួលយកជំនួសឱ្យ Chadwick ក្រោយរូបលោកទទួលមរណៈភាពបាត់ទៅហើយ។

គួររម្លឹកផងដែរថា កំពូលតារាសម្ដែងប្រចាំហូលីវូដ Chadwick Aaron Bosemen បានទទួលមរណៈ នៅថ្ងៃទី២៨ សីហា ឆ្នាំ២០២០ ក្នុងវ័យ៤៣។ ការស្លាប់ Chadwick គឺបន្ទាប់ពីលោកមានជំងឺមហារីកក្រពះធ្ងន់ធ្ងរអស់រយៈពេល៤ឆ្នាំ។ អ្នកគាំទ្រ ក៏ដូចអ្នកនិយមទស្សនារឿងរបស់លោកស្ទើជុំវិញពិភពលោក ពិតជាមានការសោកស្ដាយយ៉ាងខ្លាំងចំពោះមរណភាពរបស់លោក។

ប្រភព៖ Cosmopolitan   អត្ថបទ៖ Pav Sreypich