Klopp សង្ឃឹមថា Salah នឹងនៅ Liverpool យូរទៀតក្រោយល្បីចង់ទៅ Barca និង Real

  • 2021-03-01 13:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool បាន​និយាយកាលពីពេលថ្មីៗនេះថា លោក​សង្ឃឹមថា​ ខ្សែ​ប្រយុទ្ធ​ Mohamed Salah នឹង​នៅ​លេង​ឲ្យ​ក្លឹប​លោក​យូរ​ជាង​នេះ​ទៀត​។

លោក Klopp បាន​និយាយ​ថា​៖" និយាយ​ឲ្យ​ស្មោះត្រង់​ទៅ​ ខ្ញុំ​ដឹង​វា​រាង​មិន​សូវ​សម​ទេ​ ដែល​សុខៗ​លើក​សរសើរ​កីឡាករ​របស់​ខ្លួន​ឯង​បែប​នេះ​ តែ​ចំពោះ​ Salah មួយ​នេះ​គេ​សម​តែ​ទទួល​ពាក្យ​ហ្នឹង​ណាស់​ "។

លោក​បាន​បន្ត​ថា​៖" Salah មិន​មែន​ត្រឹម​ជា​អ្នក​រក​គ្រាប់​បាល់​ធម្មតា​ទេ​។ គេ​ថែម​ទាំង​ជួយ​ធ្វើ​ឲ្យ​ក្លឹប​យើង​រីកចម្រើន​ទៅ​មុខ​ទៀត​។ គេ​ជា​កីឡាករ​សំខាន់​បំផុត​សម្រាប់​យើង​។ សង្ឃឹម​ថា​ គេ​នឹង​នៅ​លេង​ឲ្យ​យើង​បាន​យូរ​ជាង​នេះ​ទៀត​ចុះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ Salah បាន​បង្ហើប​ថា​ Barca និង​ Real ជា​ក្លឹប​ដែល​គេ​ចង់​ទៅ​បន្ទាប់​ ក្រោយ​ចប់​ជា​មួយ​នឹង​ Liverpool ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី