ទិដ្ឋភាពផ្សារម៉ាក្រូ ក្រោយរកឃើញបុរសឆ្លងកូវីដ១៩ម្នាក់បានចូល

  • 2021-03-02 06:11:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី ០២ ខែមិនា ឆ្នាំ២០២១នេះ ស្ថានភាពផ្សារលក់អ៊ីវ៉ាន់ដ៏ធំ ម៉ាក្រូ សែនសុខ ហាក់មានការយាមកាមពីមន្ត្រីប៉ូលិស ក្រោយពីមានបុរសម្នាក់ដែលបានឆ្លងកូវីដ១៩ម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានចូលទៅទីនោះ ៕

កាលពីល្ងាចម្សិលមិញនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឬ ហៅកាត់ថា CDC បានប្រកាសថា មានអ្នកឆ្លងកូវីដ-១៩ ម្នាក់ ដែលបានចូលផ្សារម៉ាក្រូ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។ ខាង CDC បានបញ្ជាក់ថា អ្នកឆ្លងកូវីដ-១៩នោះ បានចូលផ្សារម៉ាក្រូក្នុងថ្ងៃទី២០ កុម្ភៈនោះ អំឡុងម៉ោង ៥:៤១ ដល់ម៉ោង ៦:៤៨ ល្ងាច។

ទន្ទឹមនឹងនេះ CDC អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានចូលផ្សារម៉ាក្រូអំឡុងពេលនោះ មកធ្វើតេស្តតាមទីតាំងកំណត់ដោយអាជ្ញាធរសុខាភិបាល ប្រសិនបើ "មានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម"។ ប្រសិនបើមិនមាននោះទេ CDC ណែនាំឲ្យតាមដានសុខភាពផ្ទាល់ខ្លួន រយៈពេល ១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ២០២១ ៕

ខាងក្រោមនេះជាបណ្តុំទិដ្ឋភាពផ្សារម៉ាក្រូ នាព្រឹកថ្ងៃទី ០២ ខែមិនា ឆ្នាំ២០២១

អត្ថបទ ៖ Art