តើនរណាខ្លះមានអាទិភាព ចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកា ទើបមកដល់កម្ពុជាដំបូង ?

  • 2021-03-02 14:49:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹថា ក្រុមនុស្សមានអាទិភាពចាក់វ៉ាក់សាំងកូវីដ១៩ គឺក្រុមមន្ត្រីរាជការទទួលបន្ទុកប្រមូលចំណូល ជាពិសេស មន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ទទួលវ៉ាក់សាំង អាស្រ្តាហ្សេនីកា នៅឯព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នាយប់ថ្ងៃទី០២ ខែមីនា ២០២១

ការសម្រេចចិត្តខាងលើនេះ យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លើលិខិតលេខ ១៣៦៧ សហវ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដូច្នេះ ក្រសួងសុខាភិបាលនឹងរៀបចំ ចាក់វ៉ាក់សាំងបង្ការជំងឺវីដ-១៩ ជូនក្នុងតំណាក់កាលដំបូងនេះតែម្តង តាមគោលការណ៍ស្ម័គ្រចិត្តចំពោះ៖

  • មន្ត្រីរាជការទទួលបន្ទុកប្រមូលចំណូល ជាពិសេសមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ រួមទាំងមន្ត្រីជាប់កិច្ចសន្យានៃអង្គភាពទាំងពីរនេះ

  • មន្ត្រីរាជការ និងបុគ្គលិកនៃគ្រឹះស្ថានអង្គរ ដែលជាអ្នកស្ថិតនៅជួរមុខក្នុងការផ្តល់សេវាផ្ទាល់ ជាមួយភ្ញៀវទេសចរបរទេស ក្នុងការប្រមូលចំណូលពីការលក់បណ្ណចូលទស្សនារមណីដ្ឋានតំបន់ អង្គរ តំបន់ប្រាសាទបេងមាលា និងតំបន់ប្រាសាទកោះកែរ។

សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុងខាងក្រោមនេះ៖

អត្ថបទថ្មី