វឿន វ៉ា មិន​ដែល​​សង្ឃឹម​ថា​ ​បាន​​​​​លេង​​លីគ​កំពូល​​ត្រឹម​វ័យ ១៧ ឆ្នាំ​

  • 2021-03-03 02:35:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​កម្ពុជា​​ នឹង​ចាប់​ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ ​សម្រាប់​រដូវ​កាល​២០២១។ រដូវ​កាល​នេះ​​ក្រុម​បាល់ទាត់​ខេត្ត​​ព្រៃវែង​ ​ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​លីគ​កំពូល​កម្ពុជា ស្រប​ពេល​ខ្សែ​ប្រយុទ្ធ​វ័យ​១៧​ឆ្នាំ​ វឿន វ៉ា ថា ខ្លួន​មិន​ដែល​សង្ឃឹម​​បាន​បង្ហាញ​ខ្លួន​ក្នុង​លីគ​​ត្រឹម​វ័យ​នេះ​ឡើយ​ ។​

​យុវជន​វ័យ​១៧ ឆ្នាំ​​ខាងលើ​​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​ជា​កីឡាករ​ដែល​មិន​ធ្លាប់​ទទួល​បាន​ការ​ហ្វឹកហាត់​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​ឡើយ ហើយ​ការ​ចូល​លេង​បាល់​​ដំបូង​នៅ​ក្រុម Happy Football, Cambodia KMH ​និង​បាន​ចូល​លេង​នៅ​យុវជន​វិសាខា​ ក្រោយ​មក​ផ្លាស់​ទៅ​លេង​ឲ្យ​ខេត្ត​ព្រៃវែង​នេះ​ឯង​។ ​រដូវ​កាលមុន​គេ​រក​បាន ១៦ គ្រាប់​ឲ្យ​ខេត្ត​ព្រៃវែង និង​ជួយ​ក្រុម​នេះ​បាន​ឡើង​មក​លេង​​លីគ​កំពូល​កម្ពុជា។

យុវជន​​រូប​នេះ​កើត​ថ្ងៃ​ទី០៧ ខែ​ឧសភា ឆ្នាំ​​២០០៣ ​នៅ​ខេត្ត​ព្រៃវែង។ មួយ​ឆ្នាំ​ពេញ​បង្ហាញ​​ខ្លួន​នៅ ព្រៃវែង​ ធ្វើ​ឲ្យ​គេ​ទទួល​បាន​បទ​ពិសោធ​​កាន់​តែ​ច្រើន ក្នុង​នាម​ជា​កីឡាករ​អាជីព​វ័យ​ក្មេង​។ យុវជន​​ឆ្នើម​របស់​ព្រៃវែង​រូប​នេះ​មាន​ឪពុក​ឈ្មោះ វិន វឿន និង ម្ដាយ​ឈ្មោះ ហឿន សារិន មាន​បង​ប្អូន ៣ នាក់​គេ​ជា​កូន​ទី​២​ក្នុង​គ្រួសារ។

អ្នក​ព្រៃវែង​ខាង​លើ​ជា​កូនសោ​សំខាន់​ម្នាក់​របស់​ក្រុម​បាល់ទាត់​​​ព្រៃវែង ក្នុង​ការ​រក​គ្រាប់​បាល់ ហើយ​ក៏​ជា​យុវជន​វ័យ​ក្មេង​​ម្នាក់​អាច​បង្ហាញ​ខ្លួន​ក្នុង​លីគ​កំពូល ដែល​វា​ជា​​ការ​លត់ដំ​ខ្លួន​ក្នុង​ការ​ប្រជែង​កៅអី​ជម្រើស​ជាតិ​សម្រាប់​អនាគត​របស់​គេ​ផង​ដែរ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម