ឌឺណាស់! ធ្លាប់​ជល់​ក្បាល​គ្នា​ ពេល​នេះ Zlatan អញ្ជើញ Lukaku ទៅ​មើល​គេ​ច្រៀង

  • 2021-03-03 02:53:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zlatan Ibrahimovic បាន​និយាយ​ថា គេ​​គ្មាន​បញ្ហា​អ្វី​ទេ​ជាមួយ Romelu Lukaku ហើយ​ថែម​ទាំង​អញ្ជើញ​ខ្សែ​ប្រយុទ្ធ​របស់ AC Milan ទៅ​មើល​គេ​ច្រៀង​ទៀត។

អតីត​កីឡាករ​របស់ Manchester United ទាំង​ពីរ​ធ្លាប់​បាន​ប៉ះ​ទង្គិច​​អំឡុង​ពេល​ការ​ប្រកួត​ពាន Coppa Italia វគ្គ​​៨​ក្រុម​ចុងក្រោយ​កាល​ពី​ខែ​មករា ដោយ​ពេល​នោះ Inter ឈ្នះ ២-១។ ប៉ុន្តែ​​ពេល​នេះ កីឡាករ​សញ្ជាតិ​ស៊ុយអែត​​បង្ហាញ​ពី​ការ​ផ្សះផ្សា​​ជាមួយ Lukaku ដោយ​បាន​អញ្ជើញ​​​ឲ្យ​ទៅ​ទស្សនា​ការ​សម្ដែង​ចម្រៀង​របស់​គេ​នៅ​កម្មវិធី Sanremo។

តាម​កាលវិភាគ Ibrahimovic គ្រោង​នឹង​សម្ដែង​ក្នុង​​កម្មវិធី​ខាង​លើ ដោយ​ច្រើន​បទ​ល្បី​ក្នុង​ឆ្នាំ​១៩៧០ "lo Vagabondo” ជាមួយ​អ្នក​ចាត់​ការ​របស់​ក្រុម Bologna លោក Sinisa Mihajlovic។ "ប្រសិន​បើ Lukaku មក​កម្មវិធី Sanremo ខ្ញុំ​ស្វាគមន៍​ជានិច្ច។ ពួក​យើង​គ្នា​បញ្ហា​ផ្ទាល់​ខ្លួន​នោះ​ទេ"។ សម្ដី Zlatan៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ