គ្រប់គ្នា​ព្រួយចិត្តខ្លាំង ពេល Paing Takhon បាត់ខ្លួនភ្លាមៗ ពី​បាតុកម្មតវ៉ាយោធាមីយ៉ាន់ម៉ា

  • 2021-03-03 03:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​ក្នុង​ពេល​នេះ​ ប្រទេស​មីយ៉ាន់ម៉ា កំពុង​ស្ថិត​ក្នុង​សភាព​វឹកវរ ដោយសារ​មាន​ការ​តវ៉ា​មិនសុខចិត្ត​របស់​ប្រជាជន​មួយចំនួន​របស់​ប្រទេស​នេះ​ ប្រឆាំង​យោធា​មីយ៉ាន់ម៉ា ទាមទារ​សេរី​ដូចមុន។ ជាមួយ​គ្នា​នោះ​ ដោយសារ​សភាព​នៅ​តែ​មិន​ស្រាកស្រាន្ត​ រហូត​ឈាន​ដល់​ការ​បាញ់​សម្លាប់​ក្រុមបាតុករ​ទៀត​នោះ ក៏ស្រាប់​តែ​មាន​ព័ត៌មាន​ផ្ទុះ​ឡើង​ថា​តារា​ម៉ូដែល​ Paing Takhon ដែល​ចេញ​មុខ​គួរ​សម​ក្នុង​បាតុកម្ម​នេះ​បាត់​ដំណឹង​សូន្យឈឹង​មិន​ដឹងទៅណា។

បើតាម​សម្ដីបញ្ជាក់​ពី​បងស្រី​របស់​តារា​ប្រុស​រូបនេះ​ បាន​ឲ្យដឹង​កាលពី​ថ្ងៃទី០២ ខែមីនា​ថា​ខ្លួន និង​ក្រុមគ្រួសារ មិនអាច​ទាក់ទង Paing Takhon បាន​ទេ ហើយ​ក៏​មិនដឹង​ទៅណា បង្ក​ជា​ការ​ព្រួយបារម្ភ​ជាខ្លាំង។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត