សេកឆ្លាត ចេះ​ត្រាប់​សំឡេង​រោទន៍ iPhone ពេល​គេ​ខល​ចូល​(មានវីដេអូ)

  • 2021-03-03 06:31:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយ​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំងដោយ​សារតែ ​បក្សី​​ចិញ្ចឹម​​មួយ​ក្បាលចេះ​​ត្រាប់សំឡេងនិង​បញ្ចេញ​សំឡេង​​ដូច Ringtone នៅលើ iPhone បេះ​បិទ។

លោក Ben Pluimer ដែល​ជា​អ្នក​បង្ហោះ​ បាន​សរសេរ​លើ​ឃ្លីប​វីដេអូ​ខ្លី​នេះ​ថា មិត្តភក្តិ​គាត់ (សេក-Cockatiel ជា​អំបូរ​បក្សី​ម្យ៉ាង​ដែល​គេ​ឃើញ​មាន​ភាគ​ច្រើន​នៅ​ប្រទេស​អូស្រ្តាលី) ចេះ​យំ​តាម​សំឡេង Apple ringtone មែន​សាកស្ដាប់មើល៎​។ បន្ទាប់​មក គាត់​ក៏​បាន​បើក​សំឡេង​ដើម​ឲ្យ​វា​ស្ដាប់​ បក្សី​នោះ​ក៏​ត្រាប់​តាម​ទៀត ហើយ​ម្ដង​នោះ​កាន់​តែ​ដូច​មែន​ទែន​។

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ​ពាក់​ព័ន្ធ៖

ប្រភព៖ Mashable   ប្រែ​សម្រួល៖ រក្សា