Apple នៅបន្តស្លាប់រស់ជាមួយខ្សែសាក Lightning ទោះ iPhone 13 ប្រកាសចេញក៏ដោយ

  • 2021-03-04 00:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple នឹងបន្តប្រើខ្សែសាក Lightning ដោយមិនប្រើខ្សែសាក USB-C នោះទេ សម្រាប់អនាគត iPhone នោះទេ នេះបើយោងលោក Ming-Chi Kuo ជាប្រភពលេចធ្លាយគួរឱ្យទុកចិត្តមួយ។

បើទោះបីឧស្សាហកម្មបច្ចេកវិទ្យាជាច្រើនបានប្ដូរទៅប្រើឧបករណ៍សាកប្រភេទ USB-C ក៏ដោយចុះ ប៉ុន្ដែក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិចមួយនេះ នៅតែស្ទាក់ស្ទើរក្នុងការដាក់វានៅលើ iPhone ជំនាន់ថ្មី បើទោះដឹងថា USB-C មានស្ដង់ដារខ្ពស់ និងមានកម្រិតជ្រាបទឹកទាបជាង Lightning យ៉ាងណាក៏ដោយ។

ត្រង់ចំណុចនេះ លោក Ming-Chi Kuo បញ្ជាក់ថា បើ Apple ប្រើ USB-C លើ iPhone ជំនាន់ថ្មី អាចនឹងមានផលប៉ះពាល់ដល់ប្រាក់ចំណេញរបស់អាជីវកម្ម Mfi ដែលជាក្រុមហ៊ុនទី៣ ដែលជាអ្នកផលិតខ្សែសាក និងគ្រឿងaccessories ផ្សេងៗសម្រាប់ Apple។

គួរបញ្ជាក់ថា Apple ចាប់ផ្ដើមប្រើខ្សែសាកប្រភេទ Lightning ចាប់ពី iPhone 5 នៅក្នុងឆ្នាំ២០១២ មកម្លេះ បន្ទាប់មកទើបគេឃើញមាន iPad Pro, MacBook Pro, MacBook Air និង iPad Air ចាប់ផ្ដើមប្ដូរទៅប្រើ USB-C ជាបន្តបន្ទាប់៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម